ទីភ្នាក់ងារប្រឆាំងអំពើពុករលួយរបស់កូរ៉េខាងត្បូង នឹងបន្តការសាកសួរលោកប្រធានាធិបតី Yoon Suk Yeol នៅថ្ងៃព្រហស្បតិ៍ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតឧក្រិដ្ឋកម្មថាតើលោក បានប្រព្រឹត្តអំពើបះបោរដែរឬទេ ខណដែលតុលាការធម្មនុញ្ញបើកសវនាការជាលើកទីពីរលើការកាត់ទោសចោទប្រកាន់មេដឹកនាំដែលមានជម្លោះ។

កូរ៉េខាងត្បូង កំពុងប្រឈមមុខនឹងវិបត្តិនយោបាយដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដែលបង្កឡើងដោយការប៉ុនប៉ងរបស់លោក Yoon ក្នុងការដាក់ច្បាប់អាជ្ញាសឹក នៅថ្ងៃទី ៣ ខែធ្នូ ដែលត្រូវបានបោះឆ្នោតទម្លាក់ដោយសភា។
លោក Yoon ក្លាយជាប្រធានាធិបតីដែលកំពុងកាន់អំណាចដំបូងគេដែលត្រូវបានចាប់ខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយមានការសម្រុកចូលចាប់ខ្លួនលោក ដល់អាគារប្រធានាធិបតីដោយកងកម្លាំង កាលពីពេលថ្មីៗនេះ ។
ទន្ទឹមនោះ លោក Yoon បាននិយាយថា ការសម្រេចចិត្តចូលខ្លួនក្នុងសវនាការ ម្សិលមិញនេះ គឺដើម្បីការពារនូវអ្វីដែលលោក ហៅថាហានិភ័យនៃការបង្ហូរឈាមដោយឥតប្រយោជន៍ ទោះបីជាលោក បន្តតវ៉ាថាវាជាការស៊ើបអង្កេតខុសច្បាប់ និងដីកាចាប់ខ្លួនមិនត្រឹមត្រូវក៏ដោយ។
គួរបញ្ជាក់ថា អាជ្ញាធរមានពេល ៤៨ ម៉ោង ដើម្បីសាកសួរប្រធានាធិបតីដែលត្រូវបានព្យួរអំណាចរូបនេះ បន្ទាប់មកត្រូវតែស្វែងរកដីកាដើម្បីឃុំខ្លួនលោករយៈពេល ២០ ថ្ងៃ ឬដោះលែង ៕

ដោយ៖ ពេជ្រ