Trump ឲ្យបន្ថែមល្បឿនដឹកអាវុធទៅតៃវ៉ាន់

ទីប្រឹក្សាសន្តិសុខជាតិលោក Mike Waltz បាននិយាយថា ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump គ្រោងនឹងបង្កើនអត្រានៃការចែកចាយអាវុធ និងពង្រឹងយោធាទៅកាន់កោះតៃវ៉ាន់។

លោក Trump បានលើកឡើង កាលពីថ្ងៃអង្គារថា យើងមានលុយជាង ២០ ពាន់លានដុល្លារទុកសម្រាប់ការចំណាយផ្នែកយោធាសំខាន់ៗ ទៅតៃវ៉ាន់ ។

លើសពីនេះទៀត យោងតាមលោក Waltz លោក Trump ក៏មានបំណង បន្តពង្រឹងភាពជាដៃគូ និងសម្ព័ន្ធភាពទាំងនោះ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ផងដែរ។

 ទន្ទឹមនោះ លោក បានផ្តល់សញ្ញាណខ្ពស់សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួននៅក្នុង ការសន្ទនាត្រីភាគីរវាងកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន ហើយបន្ទាប់មកក៏រវាងសហរដ្ឋអាមេរិក ជប៉ុន និងហ្វីលីពីនផងដែរ ។

លោក ក៏បានកត់សម្គាល់ផងដែរថាទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយឥណ្ឌាគឺជាភាពជាដៃគូដ៏សំខាន់នាពេលអនាគត ដូចគ្នាដែរ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment