សម្តេចតេជោ ហ៊ុន សែន៖ ទោះមានការឈប់បាញ់ តែខ្ញុំមិនបានសម្រាកច្រើនទេ

សម្តេចតេជោ ហ៊ុន សែនបានបង្ហោះសារយ៉ាងដូច្នេះថា “ទោះមានការឈប់បាញ់តែខ្ញុំមិនបានសម្រាកច្រើនទេ។ យប់មិញខ្ញុំសម្រាកបានជាង២ម៉ោងនិងបន្តការងារហូតពេលនេះដែលនឹងអាចបន្តរហូតម៉ោង៧ល្ងាច ឬលើសពីនេះទៅតាមការវិវត្តនៃសភាពការណ៍”។

សម្តេចបានបន្តថា “ កិច្ចការរបស់ខ្ញុំចាប់ពីម៉ោង១២យប់ថ្ងៃ២៨ឆ្លងចូលថ្ងៃ២៩កក្កដា២០២៥នេះ គឺជួយជ្រោមជ្រែងអនុវត្តនូវកិច្ចព្រមព្រៀងឈប់បាញ់ឲ្យទទួលបានជោគជ័យដើម្បីធានាថា សង្គ្រាមនឹងត្រូវបិទបញ្ចប់ជំនួសដោយសន្តិភាព”។

 សម្តេចលើកទ្បើងថា “ ខ្ញុំសូមវាយតម្លៃខ្ពស់និងសូមអរគុណកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃដែលបានគោរពនិងអនុវត្តនូវកិច្ចព្រមព្រៀងនេះនិងបង្កើតឲ្យមានការប្រជុំថ្នាក់ភូមិភាគប្រកបដោយជោគជ័យ។សូមរួមគ្នាការពារសន្តិភាពដើម្បីជៀសវាងបាត់សន្តិភាពទើបស្វែងរកសន្តិភាពដែលជារឿងដ៏លំបាក៕

Written by 

Related posts

Leave a Comment