ភ្នំពេញ៖នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្ដីពីកិច្ចសហប្រតិបត្តិការលើការហ្វឹកហ្វឺនជំនាញបច្ចេកទេសបញ្ជាសុនខនិងការផ្គត់ផ្គង់សុនខជំនាញបច្ចេកទេសដើម្បីកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ជាពិសេសការប្រឆាំងភេរវកម្មនិងគ្រឿងញៀន។
ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានធ្វើឡើងកាលពីម្សិលមិញ នៅទីស្ដីការក្រសួងមហាផ្ទៃ ៕


