អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារសម្របសម្រួលចម្រុះនៃប្រទេសទាំងពីរបានជួបប្រជុំលើកដំបូង តាមប្រព័ន្ធ VTC ដោយយោងតាមលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា ដែលភាគីទាំងពីបានឯកភាពគ្នាឱ្យបង្កើតក្រុមការងារសម្របសម្រួលចម្រុះ (Joint Coordinating Task Force – JCTF) ក្នុងការងារដោះមីនមនុស្សធម៌ នៅតំបន់អាទិភាពតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ដែលនឹងត្រូវព្រមព្រៀងដោយភាគីទាំងពីរ ។
គួររំលឹកផងដែរថា ចំពោះកិច្ចការងារដោះមីនមនុស្សធម៌នេះ ព្រះរាជាណាចក្រកម្ពុជាបានខិតខំប្រឹងប្រែងអនុវត្តសកម្មភាពបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ តាំងពីឆ្នាំ១៩៩២ មកម្ល៉េះ។ ជាលទ្ធផល ក្នុងរយៈពេល ៣៣ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជា បានបន្ថយចំនួនជនរងគ្រោះដោយសារគ្រាប់មីនពី ៤០០០នាក់ ក្នុងមួយឆ្នាំក្នុងទសវត្ស ៩០ មកនៅក្រោម ១០០នាក់ក្នុងមួយឆ្នាំ នៅឆ្នាំ២០២០ និងបានរំដោះផ្ទៃដីប្រមាណ ៣ ៣០៧ គីឡូម៉ែត្រការ៉េ និងបំផ្លាញគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាង ៤.៣ លានគ្រាប់។ បន្ថែមពីនេះ កម្ពុជាជាប្រទេសដែលបានប្រែក្លាយខ្លួនពីប្រទេសរងគ្រោះដោយសារសង្គ្រាម និងគ្រាប់មីន ទៅជាប្រទេសចូលរួមរក្សាសន្តិភាពពិភពលោក ក្រោមឆ័ត្រអង្គការសហប្រជាជាតិ និងចូលរួមបោសសម្អាតមីននៅប្រទេសដែលរងគ្រោះដោយសារសង្គ្រាមផងដែរ។
Her Excellency Lieutenant General Maly Socheata, Spokeswoman of the Ministry of National Defense of the Kingdom of Cambodia:
On the morning of 24th September 2025, the Joint Coordinating Task Force (JCTF) held its First Meeting via VTC in accordance with the result of the First Special Meeting of the General Border Committee (GBC) took place on 10th September 2025 in Koh Kong Province, Kingdom of Cambodia in which the two sides have agreed to establish a Joint Coordinating Task Force (JCTF) on humanitarian demining work in priority areas along Cambodia-Thailand border which shall be agreed upon by both sides.
As a reminder, in regard to the work of humanitarian demining, the Kingdom of Cambodia has made efforts in implementing mine and unexploded ordnance clearance since 1992. As the result of the 33 years efforts, Cambodia has reduced the number of mine casualties from 4,000 people per year in the 1990s to less than 100 people per year in 2020, and has cleared an area of approximately 3,307 square kilometers and destroyed more than 4.3 million landmines and unexploded ordnances. In addition, Cambodia has transformed itself from a war-torn country and affected by landmines into a country actively participate in the peacekeeping missions under the United Nations umbrella and also engaged in mine clearance in other war-torn countries.
