លោក សេង ឈួន ស្នើមន្ត្រីពាក់ព័ន្ធ បង្កើនការត្រួតពិនិត្យ យានយន្តដឹកលើសទម្ងន់ កែច្នៃ ខុស លក្ខណៈ បច្ចេកទេស

បន្ទាយមានជ័យ ៖ យានយន្តគ្រប់ប្រភេទ ពិសេសរថយន្តខ្នាតធំដែលដឹកលើសទម្ងន់ វានឹងបំផ្លាញផ្លូវថ្នល់ ហើយបញ្ហានេះវាតម្រូវឲ្យមន្ត្រីជំនាញពាក់ព័ន្ធសហការទប់ស្កាត់ឱ្យខាងតែបាន។ នេះជាការលើកឡើងរបស់លោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចប្រជុំតាមដានត្រួតពិនិត្យនិងវាយតម្លៃកិច្ចប្រតិបត្តិការត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស កាលពីព្រឹកថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០២៤ នៅមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ។

កិច្ចប្រជុំខាងលើមានការចូលរួមពីលោក សេង ឈួន រដ្ឋលេខា​ធិការនៃក្រសួងសាធារណការនិងដឹកជញ្ជូន និងជាប្រធានក្រុមត្រួតពិនិត្យ យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ,លោក ឈឿន ក្រៃយ៉ុង អអភិបាលរងខេត្តបន្ទាយមានជ័យនិងមន្ត្រីអាជ្ញាធរដែនដី មន្ត្រីសមត្ថកិច្ចអង្គភាពពាក់ព័ន្ធដូចជា  ទីចាត់ការអន្តរវិស័យសាលាខេត្ត,នគរបាលនគរបាលខេត្តជាដើម ។

លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបានអោយដឹងថា កាលពី ថ្ងៃទី ១១ខែ ឆ្នាំ២០២៤ កន្លងមក ក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសខេត្ត បានចុះអនុវត្តការងារនៅគោលដៅត្រួតពិនិត្យលក្ខណៈផ្លូវជាតិ២ខ្សែក្នុងចំណោម៤ខ្សែគឺលេខ៥ លេខប៦ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យសរុបចំនួន ៥.៩៣៨គ្រឿង។ ក្នុងនោះ រថយន្តលក្ខណៈត្រឹមត្រូវ ៥.៣៥៤គ្រឿង , ហួសសុពលភាពឆៀក ចំនួន ៦៤គ្រឿង ,គ្មានពាក់ស្លាកលេខចំនួន ២៣០គ្រឿង , យានយន្តដឹកទំនិញខុសលក្ខណៈបច្ចេកទេសចំនួន ២គ្រឿង និងប័ណ្ណបើកបរខុសប្រភេទយានយន្តចំនួន ២៨០គ្រឿង។

នៅក្នុងកិច្ចប្រជុំនេះផងដែរក៏មានមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធបានធ្វើការលើកឡើងថា  ជារៀងរាល់ថ្ងៃ ក៏បានធ្វើការឃាត់រថយន្តមួយចំនួន ដែលមានការកែច្នៃខុសលក្ខណៈបច្ចេកទេស ដឹកលើសទម្ងន់ដូចជារថយន្តដឹកខ្សាច់ រថយន្ត កែច្នៃតទ្រុង ដឹកអង្កាមជាដើម។ ចំពោះបញ្ហាប្រឈមមួយចំនួនគឺ យានយន្តធុនធំ រថយន្តតទ្រុងខុសបច្ចេកទេស ចរាចរណ៍ដឹក នៅពេលយប់ ដើម្បីជាការលាក់បាំងដល់មន្ត្រីមានសមត្ថកិច្ចឬមន្ត្រីជំនាញ។ ដូចនេះមន្ត្រីស្នើសុំគោលការណ៍ដើម្បីធ្វើការទប់ស្កាត់និងមានវិធានការបង្ក្រាបជាបន្ទាន់ចំពោះយានយន្ត ដឹកលើសទម្ងន់និងរថយន្តទ្រុងខុសលក្ខណៈបច្ចេកទេស  ព្រោះថា ស្ថានភាពទូទៅនៃចរាចរណ៍នៅកម្ពុជាបាននិងកំពុង ប្រែក្លាយជាបញ្ហាដ៏ធំ ចំពោះសុខសុវត្ថិភាពសាធារណៈនិងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

លោក សេង ឈួន បានថ្លែងថា មូលហេតុចម្បងនៃគ្រោះថ្នាក់ចរាចរណ៍គឺមាន៣យ៉ាងគឺ កត្តាមនុស្ស កត្តាយានយន្ត ននិងកត្តាផ្លូវថ្នល់។ តែអ្វីដែលសំខាន់ជាងនេះ នាបច្ចុប្បន្នគឺយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស។

លោកក៏ស្នើមន្ត្រីអាជ្ញាធរដែនដី មន្ត្រីសមត្ថកិច្ចជំនាញពាក់ក់ព័ន្ធចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងចូលរួមថែរក្សាផ្លូវថ្នល់ អោយបានប្រើប្រាស់បានយូរអង្វែង តម្រូវឲ្យមន្ត្រីទាំងឡាយដែលជាអ្នកពាក់ព័ន្ធ សូមចូលរួមទប់ស្កាត់បង្ក្រាបជាបន្ទាន់ចំពោះយានយន្តដឹកទំនិញលើសទម្ងន់ ខុសលក្ខណៈបច្ចេកទេស មន្ត្រីអាចឃាត់ ទប់ស្កាត់បានគ្រប់ពេលវេលាទទាំងយប់ទាំងថ្លៃ ៕

Written by 

Related posts

Leave a Comment