ប្រធានក្រម Chelsea កីឡាករ James បានរងរបួសសរសៃពួរធ្ងន់ធ្ងរ ក្នុងអំ​ឡុង​​ពេលហ្វឹកហាត់

កីឡា ៖ ខ្សែការពារ Reece James បានជួបបញ្ហារបួសសរសៃពួរ​​ធ្ងន់ធ្ងរក្នុងអំឡុងពេលហ្វឹកហាត់ ​មុនត្រៀមជួយតោខៀវ Chelsea ជួបគូប្រជែង Leicester City ក្នុងលីគ Premier League នៅរាត្រីថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្អែកនេះ។

លោក Enzo Maresca អ្នកចាត់ការទូទៅថ្មី Chelsea រដូវកាលនេះបានទម្លាយថា ប្រធានក្រុមដែលទើបវិលចូលទីលានកាលពីខែមុន បានបន្ថែមការឈឺក្បាល ដោយសាររបួសសរសៃពួរធ្ងន់ធ្ងរ នៅពេលអំឡុងហ្វឹកហាត់ម្សិលមិញ។

​គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ បានបង្ហញក្តីព្រួយបារម្ភចំពោះការអវត្តមានរយៈពេលយូរបន្ថែមទៀត សម្រាប់ប្រធានក្រុមវ័យ ២៤ឆ្នាំរូបនេះ ​ទៅក្នុងបញ្ជីកីឡាករ Chelsea របួសមានដូចជា Cole Palmer, Levi Colwill, Wesley Fofana, Malo Gusto និង Romeo Lavia ដែលសុទ្ធសឹងបានអវត្តមានពី​សប្តាហ៍មុន៕

បើយោងទៅតាមទិន្នន័យកត់ត្រារបស់ស្ថាប័ន Transfermarkt កីឡាករអន្តរជាតិអង់គ្លេស Reece James បានរងរបួសសរសៃពួរជាលើកទី៨ ត្រឹមរយៈពេល ៤ឆ្នាំចុងក្រោយនេះ ជាមួយនឹងបញ្ហារបួសជង្គង់ ភ្លៅ និងកជើងញឹកញាប់ទៀតផង៕

Written by 

Related posts

Leave a Comment