អគ្គិភ័យដែលបង្កឡើងដោយការលេចធ្លាយប្រេងឥន្ធនៈ បានឆាបឆេះរថយន្តក្រុងឯកជនមួយគ្រឿង បន្ទាប់ពីបុកជាមួយម៉ូតូមួយគ្រឿង នៅរដ្ឋភាគខាងត្បូងនៃប្រទេសឥណ្ឌា សម្លាប់មនុស្សយ៉ាងហោចណាស់ ២៥ នាក់។

យោងតាមមន្ត្រី នៅកន្លែងកើតហេតុ បានបញ្ជាក់ថា ឡានក្រុងធ្វើដំណើរពីទីក្រុង Bengaluru ទៅ Hyderabad រដ្ឋ Andhra Pradesh ដឹកអ្នកដំណើរលើឡានក្រុងសរុប ៤១នាក់ ខណៈ ២១ នាក់ត្រូវបានជួយសង្គ្រោះ។ ក្នុងចំណោមអ្នកដែលនៅសល់ សាកសពចំនួន ១១ នាក់ ត្រូវបានកំណត់អត្តសញ្ញាណ។
គ្រោះថ្នាក់ស្រដៀងគ្នានេះ កាលពីខែមុន បានសម្លាប់មនុស្ស ១៩ នាក់នៅរដ្ឋវាលខ្សាច់ភាគខាងលិច Rajasthan នៅពេលដែលឡានក្រុងឯកជនមួយជួបឧបទ្ទវហេតុឆាបឆេះ៕

ដោយ៖ ពេជ្រ
