ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោក នឹងទៅទស្សនកិច្ចនៅតំបន់ហ្គាហ្សា ខណៈមិនទាន់បញ្ជាក់កាលបរិច្ឆេទច្បាស់នៅឡើយ។

លោក បានលើកឡើងបែបនេះ នៅពេលមានសំណួរពាក់ព័ន្ធនឹងការធ្វើដំណើរទៅកាន់តំបន់ហ្គាហ្សា។
យោងតាមផែនការរបស់សហរដ្ឋអាមេរិកសម្រាប់ដោះស្រាយជម្លោះនៅតំបន់ហ្គាហ្សា ដែលធ្លាប់ចុះផ្សាយដោយរដ្ឋបាលប្រធានាធិបតី បានឱ្យដឹងថា តំបន់នេះនឹងត្រូវដាក់ឱ្យស្ថិតនៅក្រោមរដ្ឋបាលខាងក្រៅសម្រាប់រយៈពេលអន្តរកាល។
ផែនការនេះស្នើឱ្យលោក ត្រាំ ដឹកនាំក្រុមប្រឹក្សាសន្តិភាព ដោយឈ្មោះសមាជិកផ្សេងទៀតរបស់ខ្លួននឹងត្រូវប្រកាសនៅពេលក្រោយ។
លោក ត្រាំ ជឿជាក់ថា ក្រុមប្រឹក្សាសន្តិភាពនឹងក្លាយជាក្រុមមនុស្សដែលមានឥទ្ធិពលខ្លាំងនៅមជ្ឈិមបូព៌ា៕

ដោយ៖ ពេជ្រ
