ការប្រកួតថ្ងៃស្អែកជាមួយក្លិបជើងខ្លាំងរបស់ឥណ្ឌូណេស៊ី PSM Makassar គឺក្លិបព្រះខ័នរាជស្វាយរៀង ត្រូវអវត្តមានកីឡាករខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Pablo ដោយសារតែមានបញ្ហារបួស។
សូមជម្រាបថា ម្ចាស់ផ្ទះក្លិបព្រះខ័នរាជស្វាយរៀង នឹងបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ទទួលភ្ញៀវក្រុម PSM Makassar នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ស្អែកនេះ ម៉ោង៧:៣០យប់ ក្នុងពានរង្វាន់ Asean Club Championship៕