Update៖ ស្លាប់ដោយសាររញ្ជួយដីនៅទីបេ ពេលនេះកើនដល់ ៥៣ នាក់ហើយ

ការរញ្ជួយដីដ៏ខ្លាំងមួយ បានសម្លាប់មនុស្សកើនដល់យ៉ាងហោចណាស់ ៥៣ នាក់នៅទីបេ ថ្ងៃអង្គារនេះ និងមនុស្សជាច្រើននាក់ផ្សេងទៀតជាប់ក្រោមគំនរបាក់បែក ។

ទីភ្នាក់ងារព័ត៌មានស៊ីនហួរ បានរាយការណ៍ថា មនុស្ស ៦២ នាក់ផ្សេងទៀតកំពុងរងរបួស ដោយយោងតាមទីស្នាក់ការកណ្តាលសង្គ្រោះគ្រោះមហន្តរាយក្នុងតំបន់ ។

ក្រសួងគ្រប់គ្រងគ្រាអាសន្ន បានលើកឡើងថា បុគ្គលិកជួយសង្គ្រោះប្រហែល ១,៥០០ នាក់ ដាក់ពង្រាយដើម្បីស្វែងរកមនុស្សនៅក្នុងគំនរបាក់បែក។

ទន្ទឹមនោះ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក បានបញ្ជាក់ថា គ្រោះរញ្ជួយដីនេះមានកម្រិត ៧.១ រ៉ិចទ័រ ហើយមានកម្រិតរាក់ក្នុងជម្រៅប្រហែល ១០ គីឡូម៉ែត្រ (៦ ម៉ាយ) ។ ខណភ្នាក់ងារក្នុងស្រុក បានកត់ត្រាថា មាន ៦.៨ រ៉ិចទ័រ ។

ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីស្ថិតនៅចម្ងាយប្រហែល ៧៥ គីឡូម៉ែត្រ (៥០ ម៉ាយ) ភាគឦសាននៃភ្នំអេវឺរេស ដែលជាប់ព្រំដែន។

គួរបញ្ជាក់ថា តំបន់នេះតែងតែមានសកម្មភាពរញ្ជួយដី ដែលអាជ្ញាធរចិន បានកត់ត្រាជាងរឿយៗ ផងដែរ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment