ថ្លែងក្នុងសន្និសិទសារព័ត៌មានមុនការប្រកួតជាមួយម្ចាស់ផ្ទះព្រះចខ័នរាជស្វាយរៀង នៅថ្ងៃស្អែក លោក Bernardo Tavares គ្រូបង្វឹកក្រុម PSM Makassar របស់ឥណ្ឌូណេស៊ី បាននិយាយថា៖ «ខ្ញុំបានមើលការប្រកួតរបស់ក្លិបស្វាយរៀង ការប្រកួតរបស់ពួកគេនៅក្នុងដីគឺមិនដែលចាញ់សោះ នៅ ២ ប្រកួតចុងក្រោយធ្វើបានល្អ ដោយបានយកឈ្នះការប្រកួតជាមួយម៉ាឡេស៊ីនិងការប្រកួតជាមួយក្រុមថៃ BG ដែលចាញ់ការប្រកួតមែន ប៉ុន្តែ ២០នាទីចុងក្រោយគេធ្វើបានល្អណាស់ ដោយ BG ព្យាយាមពន្យារពេលការប្រកួតដើម្បីឈ្នះនៅពេលនោះ។
លោក Bernardo Tavares បានបន្តថា បើប្រៀបធៀបនៅពេលនេះស្វាយរៀង និង PSM Makassar គឺពួកយើងមានស្ថានភាពពិបាកជាងស្វាយរៀង ដោយសារតែការប្រកួតចុងក្រោយគឺយើងចាញ់ ហើយពួកគេឈ្នះរហូត អញ្ចឹងពួកគេគឺជាក្រុមដែលធ្វើបានល្អនៅរដូវកាលនេះ។»
សូមជម្រាបថា ម្ចាស់ផ្ទះក្លិបព្រះខ័នរាជស្វាយរៀង នឹងបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ទទួលភ្ញៀវក្រុម PSM Makassar នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ស្អែកនេះ ម៉ោង៧:៣០យប់ ដែលជាការប្រកួតលើកទី៣របស់ខ្លួនក្នុងពូល A នៃពានរង្វាន់ Asean Club Championship៕