ឧត្តមសេនីយឯកអ៊ីរ៉ង់ស្លាប់ហើយ ដោយសារគ្រាប់ផ្លោងអ៊ីស្រាអែល

លោកឧត្តមសេនីយឯក Hossein Salami មេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ កាលពីយប់ថ្ងៃព្រហស្បតិ៍របស់អ៊ីស្រាអែល។ នេះបើតាមការបញ្ជាក់របស់អគ្គស្នងការរង IRGC លោក Ali Fadavi។

លោក Fadavi បាន​និយាយ​ ក្នុង​អំឡុង​ពេល​ផ្សាយ​តាម​ទូរទស្សន៍​រដ្ឋ​របស់​ប្រទេស​អ៊ីរ៉ង់​ថា​ លោកឧត្តមសេនីយ៍ Salami បាត់បង់ជីវិតក្នុងការវាយប្រហារនេះ លោក ​នៅ​តែ​ជា​ឥស្សរជន​ជាទី​គោរព​សម្រាប់​ទាហាន IRGC ទាំងអស់។

លោក​ បាន​បន្ត​ព្រមាន​ថា IRGC ត្រៀម​ខ្លួន​ក្នុង​ការ​ឆ្លើយតប​យ៉ាង​ខ្លាំងក្លា​ចំពោះ​សកម្មភាព​របស់​អ៊ីស្រាអែល។

លោក Fadavi បញ្ជាក់ច្បាស់ៗថា យើង​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ ដើម្បី​ផ្តល់​ការ​ឆ្លើយ​តប​យ៉ាង​ម៉ឺងម៉ាត់​មួយ​ឲ្យសមនឹងអ្វីដែលពួកគេកំពុងតែធ្វើដាក់អ៊ីរ៉ង់ នៅពេលនេះ៕

ដោយ៖ ពេជ្រ                  

Written by 

Related posts

Leave a Comment