យោងតាមអាជ្ញាធរបានឱ្យដឹងថា ការផ្ទុះមួយនៅឯរោងចក្រផលិតគ្រឿងផ្ទុះមួយនៅក្នុងខេត្ត Balıkesir ភាគខាងលិចរបស់តួគី កាលពីថ្ងៃអង្គារបណ្តាលឱ្យមនុស្ស 12 នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស។ នេះបើយោងតាមរបាយការណ៍របស់អាជ្ញាធរមូលដ្ឋាន។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលទួរគីលោក Kemal Memişoğlu បាននិយាយថា មនុស្សប្រាំនាក់ក៏បានរងរបួសនៅក្នុងការបំផ្ទុះដែលបានកើតឡើងនៅក្នុងស្រុក Karesi នោះផងដែរ។
ទាក់ទងនឹងស្ថានភាពចុងក្រោយនៃការផ្ទុះនេះ អភិបាលក្រុងBalıkesir Ismail Ustaoğlu បាននិយាយថា ព្រះរាជអាជ្ញាទួរគីបច្ចុប្បន្នកំពុងធ្វើការស៊ើបអង្កេតនៅកន្លែងកើតហេតុ។លោកបានបន្តថាយើងគិតទុកជាមុនហើយថាមិនមានពលរដ្ឋផ្សេងទៀតនៅខាងក្នុងនោះទេ។ អ្នករបួសមានសុខភាពល្អធម្មតាហើយគ្មានបញ្ហាអ្វីទេ។ ការផ្ទុះនេះបានកើតឡើងដោយសារតែហេតុផលបច្ចេកទេស ហើយមិនមានលទ្ធភាពនៃការបំផ្លិចបំផ្លាញនោះទេ។
មុននេះលោក Ustaoğlu បាននិយាយថា ការផ្ទុះបានកើតឡើងនៅក្នុងផ្នែកផលិតកន្សោមនៃរោងចក្រដែលមានទីតាំងនៅសង្កាត់Kavaklıជនបទនៃស្រុក Karesi សម្រាប់ហេតុផលនៃការផ្ទុះមិនទាន់ត្រូវបានកំណត់នៅទ្បើយ។ លោកបានបន្ថែមថា ការផ្ទុះនេះបានធ្វើឲ្យអគារនេះដួលរលំ។
ក្រុមសង្គ្រោះបន្ទាន់ និងក្រុមពន្លត់អគ្គីភ័យចំនួន 112 នាក់ត្រូវបានបញ្ជូនទៅកាន់កន្លែងផ្ទុះភ្លាមៗបន្ទាប់ពីកើតហេតុ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ទួរគីលោក Yılmaz Tunç បាននិយាយថា ការស៊ើបអង្កេតមួយត្រូវបានចាប់ផ្តើមទៅលើការផ្ទុះនេះ។ នៅក្នុងបណ្តាញ X លោក Tunç បាននិយាយថា ការិយាល័យរដ្ឋអាជ្ញាសាធារណៈBalıkesir បានចាត់តាំងអគ្គព្រះរាជអាជ្ញារងម្នាក់ និងព្រះរាជអាជ្ញាបួននាក់ ដើម្បីត្រួតពិនិត្យការស៊ើបអង្កេតនេះ។ការស៊ើបអង្កេតកំពុងត្រូវបានធ្វើឡើងយ៉ាងទូលំទូលាយ និងល្អិតល្អន់បំផុត។
ប្រធានាធិបតីទួរគីលោក Recep Tayyip Erdoğan បានសម្ដែងការសោកស្ដាយចំពោះឧបទ្ទវហេតុនេះ ដោយនិយាយថា “ខ្ញុំមានការសោកស្ដាយជាខ្លាំងចំពោះការបាត់បង់បងប្អូនរបស់យើងទាំង 12 នាក់”។ លោក Erdoğan បានបញ្ជាក់ថា ស្ថាប័នពាក់ព័ន្ធទាំងអស់ ចាប់ផ្តើមពីអភិបាលក្រុងBalıkesir ត្រូវបានណែនាំឱ្យបើកការស៊ើបអង្កេតឱ្យបានហ្មត់ចត់ភ្លាមៗចំពោះឧប្បត្តិហេតុនេះ។ លោកក៏បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ និងបានជូនពរអ្នករងរបួសឆាប់ជាសះស្បើយផងដែរ៕
ដោយ៖ ពេជ្រ