រុស្ស៊ី ថា អាមេរិក យកទ្វីបអាហ្វ្រិកជាទីតាំងចាប់ផ្ដើមជំងឺរាតត្បាត ហើយក្រុមហ៊ុនឱសថអាមេរិក ចាំទទួលផល

ក្រសួងការពារជាតិរុស្ស៊ី (MoD) បានបញ្ជាក់ថា ការស្រាវជ្រាវជីវសាស្រ្តយោធាអាមេរិក កំពុងទាញយកប្រាក់ចំណេញផ្នែកឱសថមួយភាគធំលើទ្វីបអាហ្រ្វិក ។

MoD ដដែល បានទទូចថា ក្រុងវ៉ាស៊ីនតោន កំពុងកេងប្រវ័ញ្ចសេវាសុខភាពនៅអាហ្វ្រិក ពោលគឺការធ្វើការស្រាវជ្រាវជីវសាស្រ្តយ៉ាងទូលំទូលាយនៅក្នុងប្រទេសចំនួន ១៨ ដែលបង្កជាមេរោគដ៍សាហាវ ហើយបំផ្លាញអធិបតេយ្យភាពជីវសុវត្ថិភាពជាតិ និងការធ្វើតេស្តថ្នាំមិនទាន់អនុម័ត ផងដែរ។

ទន្ទឹមនោះ MoD ក៏បង្ហាញពីគំរូប្រតិបត្តិការដែលមន្ទីរបញ្ចកោណត្រូវបានបង្ខំឱ្យផ្លាស់ប្តូរទីតាំងការស្រាវជ្រាវរបស់ខ្លួនទៅកាន់ប្រទេសអ៊ុយក្រែន និងតំបន់ផ្សេងទៀត ។

 សេចក្តីថ្លែងការណ៍របស់ MoD បានពន្យល់ថា ការលើកឡើងខាងលើមាននិន្នាការច្បាស់លាស់ ហើយមន្ទីរបញ្ចកោណជាភ្នាក់ងារបង្កជំងឺរាតត្បាត ក្នុងតំបន់ ហើយក្រុមហ៊ុនឱសថអាមេរិក ក្លាយជាអ្នកទទួលផលប្រយោជន៍៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment