លោក Pep Muñoz គ្រូបង្វឹកក្រុមព្រះខ័នស្វាយរៀង បានបង្ហាញចំណាប់អារម្មណ៍សម្រាប់ការប្រកួតទល់នឹងក្រសួងមហាផ្ទៃល្ងាចនេះថា ពួកយើងចង់ទទួលបាន៣ពិន្ទុ ហើយចុងក្រោយគឺឈានដល់ចំនួនប្រកួតដូចគ្នារបស់ក្រុមផ្សេងទៀត។
លោកបន្តថា ក្រោយពីសម្រាកពីក្រុមជម្រើសជាតិ យើងមិនទាន់ទទួលបានលទ្ធផលល្អនោះទេ នោះជាហេតុផលដែរយើងត្រូវផ្ដោតលើការប្រកួតនេះ។ សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃមានកីឡាករដែលមានភាពក្លាហាន និងមានទេពកោសល្យ ហើយពួកគេសមនឹងទទួលបានពិន្ទុបន្ថែមទៀតនៅក្នុងលីគ។ លោកថា យើងបានបាត់បង់កីឡាករមួយចំនួនដោយសារបួស។ ដូច្នេះវាគឺជាពេលសម្រាប់កីឡាករផ្សេងទៀតនៅក្នុងក្រុមត្រូវទទួលខុសត្រូវ និងរក្សាកម្រិតនៃការលេងរបស់យើង។
ជាចុងក្រោយលោក Pep Muñoz ថាកីឡាករជម្រើសជាតិបានមកហ្វឹកហាត់ទាំងអស់គ្នាវិញហើយ ។ខ្ញុំរិករាយដែលមានពួកគេនៅជាមួយយើង។ យើងអចឈ្នះឬអាចចាញ់ការប្រកួត ប៉ុន្តែយើងជាគ្រួសារ ហើយយើងមើលថែគ្នាទៅវីញទៅមក។ គួតែជាការល្អដែលពួកគេអាចមានអារម្មណ៍ដូចគ្នានៅពេលដែលពួកគេទៅជាមួយនឹងក្រុមជម្រើសជាតិ។
ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ នឹងចាប់ផ្ដើមប្រកួតឡើងវិញដើម្បីបង្គ្រប់សប្ដាហ៍ទី១១ នៅថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០២៤ ដែលជាការប្រកួតរវាងសមាគមក្រសួងមហាផ្ទៃ ជាមួយ ព្រះខ័នរាជស្វាយរៀង វេលាម៉ោង ៦:០០នាទីល្ងាច នាកីឡដ្ឋាន AIA KMH, Park ៕