អ្នកជំនាញធនធានរ៉ែ៖ ក្នុងមួយខែ រ៉ែមាសនៅមណ្ឌលគីរីមួយកន្លែង អាចចម្រាញ់បានមាសពី ៣០០ទៅ ៤០០គីឡូក្រាម

អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានភូគោកសាស្ត្ររ៉ែ និងឧស្សាហកម្មអាជីវកម្មរ៉ែ នៃអគ្គនាយកដ្ឋានធនធានរ៉ែ លោក គង់ ស៊ីថា បានបង្ហាញឲ្យដឹងអំពីសក្ដានុពលរ៉ែមាស នៅក្នុងខេត្តមណ្ឌលគីរីមួយកន្លែងក្នុងមួយខែអាចចម្រាញ់បានមាសពី ៣០០ទៅ ៤០០គីឡូក្រាម។

សូមជំរាបថា អាជីវកម្មរ៉ែមាសនេះ ធ្វើឡើងនៅក្នុងភូមិសាស្រ្តនៃតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី ដោយក្រុមហ៊ុនអូស្រ្ដាលី Renaissance Minerals (Cambodia) Limited និងមានរណ្ដៅរ៉ែមាសសរុបចំនួន ៧រណ្ដៅ កំពុងតែដំណើការយ៉ាងសកម្ម។

លោក គង់ ស៊ីថា បានឲ្យដឹងដែរថា បច្ចុប្បន្នមានក្រុមហ៊ុនជាច្រើនកំពុងវិនិយោគលើរ៉ែមាស នៅក្នុងខេត្តមណ្ឌលគិរី ខណៈក្រុមហ៊ុន Renaissance Minerals (Cambodia) Limited នេះគឺជាក្រុមហ៊ុនធំជាងគេ ដែលកំពុងវិនិយោគចម្រាញ់រ៉ែមាសនៅកម្ពុជា។
លោកបន្តថា ក្រៅតែពីខេត្តមណ្ឌលគិរី មានខេត្តមួយចំនួនទៀតដែលមានសក្ដានុពលអាចចម្រាញ់មាសបានផងដែររួមមាន ខេត្តក្រចេះ កំពង់ធំ ត្បូងឃ្មុំ បាត់ដំបង កំពត និងឧត្តរមានជ័យ ជាដើម៕



Written by 

Related posts

Leave a Comment