សមត្ថកិច្ចនគរបាលសហការបង្ក្រាបករណីក្មេងទំនើងដេញកាប់យ៉ាងសាហាវនៅស្រុកបាទី ខេត្តតាកែវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ៣ នាក់ និងបន្តស្រាវជ្រាវតាមចាប់ខ្លួនបក្សពួកមួយចំនួនទៀត។
គួររំលឹកថា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង២:៥៦អាធ្រាត្រ នៅចំណុចមុខរោងចក្រ CHC ភូមិប្រហែក ឃុំសុភី ស្រុកបាទី ខេត្តតាកែវ មានករណីហិង្សាបង្កដោយជនសង្ស័យយកកំបិតផ្គាក់កាប់ ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសជនរងគ្រោះចំនួន៣នាក់ បណ្តាលឲ្យរងរបួសស្រាល២ និងធ្ងន់១ម្នាក់។ ក្រោយបង្កហេតុជនសង្ស័យជាច្រើននាក់បានជិះម៉ូតូគេចខ្លួនបាត់។
ក្រោយមានហេតុការណ៍កើតឡើងកម្លាំងសមត្ថកិច្ចបានបើកការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ដូចខាងក្រោម៖
*១៖ ឈ្មោះ ដៀប សុភ័ក្រ្ត អាយុ១៧ឆ្នាំ ស្នាក”នៅភូមិទួលត្បែង ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
*២៖ ឈ្មោះ តក់ វ៉ាន់ថេត ភេទប្រុស អាយុ១៧ឆ្នាំ ស្នាកនៅភូមិថ្មស ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ
*៣៖ ឈ្មោះ ងាំ តូ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាកនៅភូមិពានមាសខាងកើត ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ (ឃាត់ខ្លួននៅចំណុចស្រុកបាទី ខេត្តតាកែវ)។
ជនសង្ស័យបានសារភាពថា នៅថ្ងៃកើតហេតុ ពួកខ្លួន និងបក្ខពួកចំនួន៨នាក់ បានជិះម៉ូតូចំនួន ៧គ្រឿង(HOGDA DREAM ចំនួន ៥គ្រឿង និងSUZUKI NEXT ចំនួន២គ្រឿង) ហើយបានយកកាំបិតកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន៕