មន្ត្រីនៃអង្គការ Oxfam បានអះអាងថា ក្នុងរយៈពេលពីរខែកន្លះ មកនេះ គឺមានតែឡានដឹកទំនិញស្បៀងអាហារដែលជាជំនួយមនុស្សធម៌ចំនួន ១២ គ្រឿងប៉ុណ្ណោះដែលបានទៅដល់ និងចែកចាយអាហារ និងទឹកនៅភាគខាងជើងហ្កាហ្សា។ នេះសម្រាប់អង្គការសប្បុរសធម៌ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។ ការអះអាងនោះក៏បានទាក់ទាញការយកចិត្តទុកដាក់ចំពោះស្ថានភាពដ៏អាក្រក់នៅក្នុងបរិបទប៉ាឡេស្ទីន។
អង្គការ Oxfam បាននិយាយបែបនោះនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា “ក្នុងចំណោមរថយន្តដឹកទំនិញចំនួន ៣៤ គ្រឿងដែលមានអាហារ និងទឹកដែលត្រូវបានអនុញ្ញាតឱ្យចូលទៅខេត្តភាគខាងជើងGaza ក្នុងរយៈពេល ២ ខែកន្លះ ចុងក្រោយនេះត្រូវបានគេពន្យារពេលដោយចេតនា និងការរារាំងជាប្រព័ន្ធដោយយោធាអ៊ីស្រាអែល។ អង្គការក៏បានបញ្ជាក់បន្តថា មានតែដប់ពីរគ្រឿងប៉ុណ្ណោះដែលអាចចែកចាយជំនួយដល់ជនស៊ីវិលប៉ាឡេស្ទីនដែលកំពង់អត់ឃ្លានស្រែករកជំនួយ។
អង្គការ Oxfam បាននិយាយថា ខ្លួននិងភ្នាក់ងារមនុស្សធម៌អន្តរជាតិផ្សេងទៀតត្រូវបាន យោធាអ៊ីស្រាអែលរារាំងជាបន្តបន្ទាប់សម្រាប់ការផ្តល់ជំនួយសង្គ្រោះជីវិតនៅក្នុងខេត្តភាគខាងជើង Gaza ចាប់តាំងពីថ្ងៃទី ៥ ខែតុលា នៅពេលដែលអ៊ីស្រាអែលបានបង្កើនការឡោមព័ទ្ធយោធារបស់ខ្លួននៅ Jabalia, Beit Lahia និង Beit Hanoun ។
អង្គការបានបន្ថែមថា មនុស្សរាប់ពាន់នាក់ត្រូវបានគេប៉ាន់ប្រមាណថានៅតែត្រូវបានគេកាត់ផ្តាច់ មិនឲ្យមានការចូលជួយផ្នែកមនុស្សធម៌ដោយសារតែការរារាំង។ នៅដើមខែធ្នូ អង្គការមនុស្សធម៌ដែលប្រតិបត្តិការនៅតំបន់ហ្គាហ្សាបាននិងកំពុងទទួលបានការហៅតាមទូរស័ព្ទពីជនងាយរងគ្រោះអត់ឃ្លានដែលជាប់នៅក្នុងផ្ទះ និងទីជម្រកដែលអស់ទាំងអាហារទាំងទឹក។
អង្គការសប្បុរសធម៌បានបន្ថែមថា ក្បួនរថយន្តដឹកទំនិញចំនួន ១១គ្រឿងកាលពីខែមុនត្រូវបានចាប់នៅទីតាំងកាន់កាប់ដោយយោធាអ៊ីស្រាអែលនៅ Jabalia ជាកន្លែងដែលអាហារមួយចំនួនត្រូវបានឆក់យកដោយជនស៊ីវិលដែលអត់ឃ្លាន។ អង្គការ បានបន្ថែមថា បន្ទាប់ពីមានការបើកភ្លើងខៀវដើម្បីបន្តដំណើរទៅកាន់គោលដៅត្រូវទទួល រថយន្តដឹកទំនិញទាំងនោះក៏ត្រូវបានបញ្ឈប់បន្ថែមទៀតនៅប៉ុស្តិ៍ត្រួតពិនិត្យយោធា”។ មន្ត្រីបន្ថែមថា ទាហានបានបង្ខំអ្នកបើកបរឱ្យដកជំនួយនោះខ្លះសម្រាប់ប្រើប្រាស់នៅក្នុងតំបន់យោធាថែមទៀត។
យោងតាមរបាយការណ៍បានឱ្យដឹងថា ចាប់តាំងពីថ្ងៃទី ៧ ខែតុលាឆ្នាំមុន យុទ្ធនាការយោធារបស់អ៊ីស្រាអែលនៅហ្គាហ្សាបានបណ្តាលឱ្យជនជាតិប៉ាឡេស្ទីនស្លាប់ជាង 45,259 នាក់ ក្នុងនោះមានកុមារចំនួន 17,492 នាក់ និងស្ត្រី 11,979 នាក់ និង 107,627 នាក់បានរងរបួស។ មនុស្សរាប់ពាន់នាក់ទៀតត្រូវបានគេជឿថាត្រូវបានកប់នៅក្រោមគំនរបាក់បែក។ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមទាំងមន្ទីរពេទ្យ និងសាលារៀន ត្រូវបានគេកំណត់គោលដៅយ៉ាងខ្លាំង ដែលធ្វើឲ្យវិបត្តិមនុស្សធម៌ក្នុងតំបន់កាន់តែធ្ងន់ធ្ងរឡើង៕
ដោយ៖ ពេជ្រ