ជំនួបរវាងក្រុមព្រះខ័នរាជស្វាយរៀង និងសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ នៅល្ងាចនេះក្នុងក្របខណ្ឌ Cambodian Premier League គឺជាការប្រកួតចុងក្រោយរបស់ខ្សែប្រយុទ្ធ នួន បូរី មុនពេលចូលនិវត្តន៍ពីអាជីពបាល់ទាត់ក្នុងរយៈពេល ១៤ ឆ្នាំ។
ក្រោយពីចូលវត្តន៍អាជីពបាល់ទាត់ ខ្សែប្រយុទ្ធ នួន បូរី ត្រូវបានប្រធានសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ លោក ឈន សារ៉ាណេ បានផ្តល់ឱកាសរូបគេធ្វើជាជំនួយការគ្រូបង្វឹក និងអនុញាតឱ្យរូបគេទៅសិក្សាវគ្គបន្ថែមផ្សេងៗដើម្បីបំពេញអាជីពជាគ្រូបង្វឹកបាល់ទាត់ផងដែរ៕