ក្រុមជម្រើសជាតិកម្ពុជា បានត្រលប់កមកដល់ប្រទេសវិញហើយ កាលពីម្សិលមិញ បន្ទាប់បញ្ចប់ភារកិច្ចក្នុងការប្រកួតពានរង្វាន់ ASEAN Mitsubishi Electric Cup 2024 ក្រោយពី៤ប្រកួតកន្លងមកក្រុមគោព្រៃកម្ពុជា រកបានតែ៤ប៉ុណ្ណោះ ដោយឈ្នះ១ ស្មើ១ និងចាញ់៣ ដែលនេះជាកំណត់ត្រាមិនល្អឡើយសម្រាប់ក្រុមជម្រើសជាតិកម្ពុជាក្នុងពានរង្វាន់ប្រចាំតំបន់មួយនេះ។
ប៉ុន្តែយ៉ាងណាក៏ដោយក្រោមការដឹកនាំលោក Koji Gyotoku បានបង្ហាញឲ្យដឹងថាក្រុមគោព្រៃកម្ពុជាគឺជាក្រុមមួយដ៏គួឲ្យចាប់អារម្មណ៍នៅក្នុងពានរង្វាន់ប្រចាំតំបន់អាស៊ានមួយនេះ ក្រោយមានការបញ្ចូលកីឡាករចូលសញ្ជាតិជាច្រើនក្នុងលេងរបស់លោក Koji Gyotoku ដែលបានបង្ហាញពីការចេញចិត្តយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ បើទោះបីក្រុមគោព្រៃកម្ពុជា មិនអាចឡើងទៅវគ្គបន្តក៏ដោយ តែ៤ប្រកួតរបស់កម្ពុជា គឺមានស៊ុតបញ្ចូលទីទាំង៤ប្រកួត ពោលគឺចាញ់សិង្ហបុរី ២-១ និងចាញ់ថៃ ៣-២ ដោយមានគ្រាប់បាល់តដៃ។
យ៉ាងណាក៏ដោយអ្នកគាំទ្រជាច្រើនចង់ឲ្យសហព័ន្ធកីឡាបាល់ទាត់កម្ពុជា តែងតាំងលោក Koji Gyotoku ជាគ្រូបង្វឹកឈុតធំជម្រើសជាតិកម្ពុជាតែងម្ដង ខណៈ Koji Gyotoku មានកិច្ចសន្យាជាមួយសហព័ន្ធក្នុងនាមជាគ្រូបង្វឹកក្រុមយុវជនកម្ពុជា៕