អ្នកចាំទី Gianluigi Donnarumma របស់ក្លិប Paris Saint-Germain បានរងរបួសដេរ ១០ថ្នេរនៅលើផ្ទៃមុខ ក្រោយពេលប៉ះទង្គិចជាមួយកីឡាករ Wilfried Singo របស់ក្រុមម្ចាស់ផ្ទះ Monaco នាយប់មិញនេះ។
អ្នកចាំទីសញ្ជាតិអ៊ីតាលីរូបនេះត្រូវបានបង្ខំចិត្តប្តូរចេញភ្លាមៗផងដែរ ដោយជំនួសមកវិញ Matvey Safonov ក្នុងនាទី២២ ដ្បិតក្រុមទាំងពីរកំពុងរក្សាលទ្ធផលស្មើគ្នា ០-០ គ្រាដែល Singo មិនត្រូវបានពិន័យអ្វីឡើយ ជាមួយនឹងកំហុសដោយអចេតនាក្នុងប្រកួតក្របខណ្ឌ Ligue 1 របស់បារាំង។ យ៉ាងណាក្រោយចប់ការប្រកួត PSG យកឈ្នះ Monaco ៤-២។
ថ្លែងក្នុងសន្និសីទ ក្រោយចប់ការប្រកួតស្តីពីបញ្ហារបួសរបស់ Donnarumma លោក Luis Enrique គ្រូបង្វឹក PSG បានឱ្យដឹងថា «វាជាការជាសម្រេចចិត្តរបស់អាជ្ញាកណ្តាល។ ខ្ញុំមិនអាចធ្វើអ្វីបានទេ ព្រោះមិនបានឃើញហេតុការណ៍នោះជាក់ច្បាស់ ក៏ប៉ុន្តែអ្នកតែងតែលំបាកទទួលយក នៅពេលជួបរឿងបែបនេះ»៕