ប្រធានក្រុមរបស់ក្រុមជម្រើសជាតិកម្ពុជា កាន់ ម៉ូ បានត្រឡប់មកដល់កម្ពុជាវិញហើយ នៅព្រឹកថ្ងៃទី១៩ ខែធ្នូនេះ បន្ទាប់ពីសម្រាកព្យាបាល និងតាមដានស្ថានភាពរបួសអស់រយៈពេល ១សប្ដាហ៍ នៅប្រទេសសិង្ហបុរី ក្រោយកើតមានការប៉ះទង្គិចរងរបួសផ្នែកក្បាល (Head Concussion) កំឡុងការប្រកួត រវាងក្រុមជម្រើសជាតិកម្ពុជា និងសិង្ហបុរី កាលពីថ្មីៗ។នេះបើយោងតាមការបង្ហោះនៅលើផេកផ្លូវការរបស់ក្លិបបាល់ទាត់វិសាខា។
បច្ចុប្បន្ន កាន់ ម៉ូ មានស្ថានភាពល្អប្រសើរច្រើនហើយ ។ ក្លិបសូមអរគុណថ្នាក់ដឹកនាំពាក់ព័ន្ធ និងអ្នកគាំទ្រទាំងអស់ ដែលបានយកចិត្តទុកដាក់ សួរសុខទុក្ខ និងជូនពរប្រធានក្រុមរបស់យើង ។ ទន្ទឹមនឹងនេះ ក្លិបក៏សូមជូនពរឲ្យ កាន់ ម៉ូ ឆាប់ជាសះស្បើយ ដើម្បីបន្ដបេសកកម្មលើសមរភូមិវាលស្មៅនាពេលឆាប់ៗ ជាមួយក្លិប ក៏ដូចជាក្រុមជម្រើសជាតិកម្ពុជាបន្ដទៀត៕