ជនភៀសខ្លួនជ្រកក្នុងសាលារៀនហ្គាហ្សា ស្លាប់រង្គាលដោយសារអ៊ីស្រាអែល ទម្លាក់គ្រាប់ចំ

ចំនួនប្រជាជនប៉ាឡេស្ទីនដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល លើសាលារៀនមួយក្នុងទីក្រុងហ្គាហ្សា កើនឡើងដល់យ៉ាងហោចណាស់ ២៥ នាក់ហើយ។ សារព័ត៌មាន Al Jazeera រាយការណ៍ថា

យោងតាម Al Jazeera បានបន្ថែមថា នៅក្នុងការវាយប្រហារដែលធ្វើឡើងដោយអាកាសចរណ៍របស់អ៊ីស្រាអែល ទៅលើអគារសិក្សារបស់ជនភៀសខ្លួន យ៉ាងហោចណាស់មនុស្ស ២៥នាក់ ត្រូវបានសម្លាប់ក្នុងនោះមានកុមារជាច្រើននាក់ អ្នកកាសែតម្នាក់ និងបុគ្គលិកកាកបាទក្រហម ២ នាក់។

ប៉ុស្តិ៍ទូរទស្សន៍ Al Mayadeen បានរាយការណ៍ថា អ៊ីស្រាអែល កំពុងធ្វើការវាយប្រហារយ៉ាងខ្លាំងក្លាទៅលើសង្កាត់ភាគខាងកើត និងភាគខាងត្បូង។

កាលពីថ្ងៃទី ១៨ ខែមីនា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបន្តការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សាស្ទ្រីប ដោយបើកការវាយប្រហារទ្រង់ទ្រាយធំទៅលើតំបន់ជុំវិញ។ ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា អ៊ីស្រាអែល ចាប់ផ្តើមប្រតិបត្តិការយោធាឡើងវិញ បន្ទាប់ពីចលនាប៉ាឡេស្ទីនដែលមានមូលដ្ឋាននៅហ្គាហ្សា បដិសេធសំណើរបស់សហរដ្ឋអាមេរិកដែលដាក់ចេញដោយអ្នកសម្របសម្រួល និងបេសកជនពិសេសប្រធានាធិបតីសហរដ្ឋអាមេរិក លោក Steve Witkoff  កន្លងទៅ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment