នំអន្សមខ្មែរ ទឹកចិត្តខ្មែរ ! នេះ គឺកម្លាំងចិត្តដ៏ធំធេងសម្រាប់វីរកងទ័ពជួរមុខ ការពារបូរណភាពទឹកដី។
នំអន្សមខ្មែរស្មាដៃលោកតាលោកយាយ អ៊ំពូមីង បងប្អូន អ្នកខេត្តស្វាយវៀង ផ្ញើជូនបងប្អូនវីរកងទ័ពជួរមុខ ដែលកំពុងឈរជើងយ៉ាងអង់អាចក្លាហានការពារបូរណភាពទឹកដីនៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ។
នេះជាស្មារតីជាតិនិយមដ៏ធំធេង ហើយជាខឿនការពារជាតិប្រជាជន ដែលបានរួមសាមគ្គីគ្នាយ៉ាងស្មោះស្ម័គ្រ និងរឹងមាំ ជឿជាក់លើរាជរដ្ឋាភិបាល និងគាំទ្រកងទ័ពរបស់យើងក្នុងការការពារជាតិ ការពារបូរណភាពទឹកដី។
Num Ansom Khmer, Khmer Spirit! A symbol of unity and strength, encouraging our armed forces on the front lines who bravely defend our territorial integrity.
Prepared with pride by the people of Svay Rieng province, Num Ansom Khmer is a heartfelt gift to our courageous soldiers, who safeguard the territorial integrity along the Cambodian-Thai border.
This reflects a strong sense of patriotism and unity in our collective defense, a sincere and unwavering trust in the Royal Government, and strongly support for our armed forces in protecting the nation and safeguarding our territorial integrity.
