បន្ទាប់ពីបានសហការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាលើកទី១ ដើម្បីអភិវឌ្ឍផែនការការងារ៥ឆ្នាំ សម្រាប់កិច្ចការសហប្រតិបត្តិការអាស៊ានស្តីពី «កិច្ចការមុខងារសាធារណៈ ACCSM និង ACCSM+3 ឆ្នាំ២០២៦-២០៣០» ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ កន្លងមក នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ក្រសួងមុខងារសាធារណៈ និងលេខាធិការដ្ឋានអាស៊ាន បានសហការរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើកទី២ ស្តីពី «ការអភិវឌ្ឍផែនការការងារ ACCSM និង ACCSM+3 ឆ្នាំ២០២៦-២០៣០»។








