លោក​ អ៊ុំ រាត្រី​ អភិបាលជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត​ ប្រគល់ផ្ទះមួយខ្នងជូនស្រ្តីមេម៉ាយ​ សង្កាត់ព្រះពន្លា​

បន្ទាយមានជ័យ​ ៖​ នៅព្រឹកថ្ងៃទី១១​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ លោក​  អ៊ុ​ រាត្រី​ អភិបាលខេត្តបន្ទាយមានជ័យ​ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត​ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់ផ្ទះមួយខ្នងជូនពលរដ្ឋឈ្មោះ នួន សុភី​ ភេទស្រី អាយុ៥២ឆ្នាំ ស្រ្តីមេម៉ាយ​ ផ្ទះត្រូវបានរងគ្រោះដោយដើមឈើរលំសង្កត់កាលពីពេលកន្លងទៅ​ និងមានជីវភាពលំបាក​នៅភូមិព្រះពន្លា​ សង្កាត់ព្រះពន្លា​ ក្រុងសិរីសោភ័ណ​។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកជំទាវ​ នួម​ សុភ័ណអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត​ ក្រុមការងារ​សាខាកាកបាទក្រហមខេត្ត​ អនុសាខាកាកបាទក្រហមកម្ពុជាក្រុង​ សង្កាត់​ ភូមិ ក្រុមការងារយុវជនបងប្អូនប្រជាពលរដ្ឋបានចូលរួមផងដែរ៕

Written by 

Related posts

Leave a Comment