អ្នកញៀនល្បែងជល់មាន់ចំនួន៨នាក់រួមទាំងវត្ថុតាងមួយចំនួនបញ្ជូនទៅតុលាការ

ខេត្តរតនគិរី÷ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសហការជាមួយកម្លាំងកងអន្តរាគមន៍និងកម្លាំងអធិការដ្ឋាននគរបាលស្រុកអណ្តូងមាស លួចឆ្មក់ចុះបង្ក្រាបនិងឃាត់ខ្លួនបានអ្នកញៀនល្បែងស៉ីសងជល់មាន់ចំនួន៨នាក់ រួមទាំងដកហូតវត្ថុតាងបានមួយចំនួន។

ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះបានធ្វើឡើងនៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅត្រង់ចំណុចចម្ការស្វាយចន្ទីមួយកន្លែង ស្ថិតក្នុងភូមិម៉ាលិក ឃុំម៉ាលិក ស្រុកអណ្តូងមាស ខេត្តរតនគីរី។

លោកឧត្តមសេនីយ៍ត្រី ចៅ នាងស្នងការរង ជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្ត បានបញ្ជាក់ថា ក្នុងនោះឃាត់ខ្លួនជនសង្ស័យបានចំនួន៨នាក់

ទី១-ឈ្មោះ អុក វី ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិលើហន់ ឃុំកិះចុង ស្រុកបរកែវ ខេត្តរតនគិរី។

ទី២-ឈ្មោះ ប៉េង ខេង ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិកាចូន ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។

ទី៣-ឈ្មោះ ញ៉ រុន ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ  កេត ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។

ទី៤-ឈ្មោះ ងីន ធារិទ្ធ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងទង មានទីលំនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

ទី៥-ឈ្មោះ ចាន់ សុង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិកាហន់ ឃុំម៉ាលិក ស្រុកអណ្តូងមាស ខេត្តរតនគិរី។

ទី៦-ឈ្មោះ សុខ អូន ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិគ្លិះ ឃុំស៉ើង ស្រុកបរកែវ ខេត្តរតនគិរី។

ទី៧-ឈ្មោះ ជា ចំរើន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិម៉ាលិក  ឃុំម៉ាលិក ស្រុកអណ្តូងមាស ខេត្តរតនគិរី។

និងទី៨-ឈ្មោះ គ្រី ចិត្ត ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិទៀង ឃុំកិះចុង ស្រុកអណ្តូងមាស ខេត្តរតនគិរី។

លោកថា បន្ទាប់ពីចុះប្រតិបត្តិការបង្ក្រាបបានដកហូតវត្ថុតាងរួមមាន: ទី១-ម៉ូតូចំនួន ៧គ្រឿង ក្នុងនោះម៉ូតូហុងដាឌ្រីមចំនួន៤គ្រឿង និងម៉ូតូម៉ាក wave ចំនួន២គ្រឿង ហើយនិងម៉ាក CD ចំនួន ១គ្រឿងផងដែរ។

ទី២-ចានអាប៉ោងចំនួន ១ គំរបចំនួន ១ ហាន់តោចំនួន ១ ដែកស័ង្កសីរុំខ្សែវៀន និងបង់រុំមាន់មួយចំនួន។

ទី៣-រថយន្តចំនួន២គ្រឿង។

បច្ចុប្បន្នជនសង្ស័យខាងលើនេះរួមទាំងវត្ថុតាងត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដើម្បីកសាងសំណុំរឿងបញ្ជូនជនសង្ស័យខាងលើទៅកាន់អយ្យការអមសាលាដំបូងខេត្តចាត់ការបន្តទៅតាមនីតិវិធី៕

Written by 

Related posts

Leave a Comment