ក្រុមបាល់បោះរទេះនារី កម្ពុជា បានបន្តឈ្នះ ២ប្រកួតជាប់ៗគ្នា ខណ: ថ្ងៃនេះជួបថៃ ម៉ោង ២រសៀល នៃកាប្រកួតបាល់បោះរទេះនារី ជើងឯកអាស៊ី IWBF Asia Oceania Championships ឆ្នាំ២០២៥ ដើម្បីដណ្តើមសិទ្ធិចូលរួមប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេមលើកទី៥ Nagoya Japan ២០២៦។
ប្រកួតទី១៖ អ៊ីរ៉ង់ ៤៣-៥៨ កម្ពុជា ថ្ងៃទី៩ វិច្ឆិកា ២០២៥
ប្រកួតទី២៖ ឡាវ ៤០- ៦៧ កម្ពុជា ថ្ងៃទី១០ វិច្ឆិកា ២០២៥
ប្រកួតទី៣៖ ថៃ ប្រកួតជាមួយ កម្ពុជា ថ្ងៃទី១១ វិច្ឆិកា ២០២៥
សូមជម្រាបថា ការប្រកួតដណ្តើមពានរង្វាន់ IWBF អាស៊ី-អូសេអានី ឆ្នាំ២០២៥ (The 2025 IWBF Asia Oceania Championships) គឺក្រុមកម្ពុជា ស្ថិតក្នុង Division B ជាមួយ ឥណ្ឌា អ៊ីរ៉ង់ ឡាវ ហ្វីលីពីន ថៃ ដែលត្រូវការប្រកួត ១ជុំ ដើម្បីកំណត់ចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៦ ហើយក្រុមកំពូលតារាង នឹងបានចូលរួមជាមួយបេក្ខភាពក្រុមក្នុង Division A ដើម្បីប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕

