បន្ទាយមានជ័យ៖ លោក ប៊ុន ចាន់វណ្ណៈ រដ្ឋលេខាធិការនិងជាសមាជិក គណៈកម្មាធិការលទ្ធកម្ម នៃក្រសួងអភិវឌ្ឍជនបទ ដែលបានដឹកនាំក្រុមការងារអន្តរក្រសួងមានតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចុះត្រួតពិនិត្យនិងវាយតម្លៃនៃការស្ថាបនាស្ពានបេតុងព្រះពន្លា ប្រវែង ៩០ម៉ែត្រ ទទឹង១០ ម៉ែត្រ និងស្ថាបនា ផ្លូវបេតុង សងខាងស្ពានប្រវែង ២០៩ម៉ែត្រ ទទឹង១០ម៉ែត្រកម្រាស់ ២តឹក ភ្ជាប់ពីភូមិបីទៅភូមិព្រៃឫស្សីសង្កាត់ព្រះពន្លាក្រុងសិរី ខេត្តបន្ទាយមានជ័យ ។ ដែលម្ដងនេះអនុវត្តដោយនាយកដ្ឋាន ផ្លូវលំជបបទប្រើប្រាស់ថវិកាចំពូក ២១ នៃក្រសួងអភិវឌ្ឍន៍ជនបទ ជាលទ្ធផលគិតមកដល់ពេលនេះរួចរាល់បានមួយរយភាគរយហើយ។

លោកជា យុទ្ធរុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ស្ពានព្រះពន្លានេះ គឺពីដើមឡើយជាស្ពានឈេី ហើយឆ្នាំ២០២០ត្រូវបានបាក់រលំដោយសារទឹកជំនន់ មើលឃើញពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋធ្លាប់ឆ្លងកាត់ផ្លូវនេះ ក៏បានស្ថាបនាស្ពានបេតុងជំនួសវិញដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តម កែគឹមយ៉ានអ្នកតំណាង ខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់នៃព្រះមហាក្សត្រនិងលោកជំទាវម៉ៅម៉ាល័យកែគឹមយ៉ាន។

លោក ប៊ុន ចាន់វណ្ណៈបានមានប្រសាសន៍ថា ក្រោមការដឹកនាំនិងចង្អុលបង្ហាញរបស់ឯកឧត្តម បណ្ឌិតឆាយរិទ្ធីសែនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ កសាងផ្លូវស្ពាន និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាព ហើយគឺជាតម្រូវការចាំបាច់សម្រាប់ប្រជាពលរដ្ឋនិងជាអាទិភាពមួយក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ការអនុវត្តតាមផែនការយុទ្ធសាស្ត្រជាតិសម្រាប់ពង្រីកអត្រាគ្របដណ្តប់សេវាផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ មូលដ្ឋានដែរស្របពេលជាមួយគ្នានេះក៏មាននៅខេត្តបន្ទាយមានជ័យសម្រេចបាននូវស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលODFភាគរយផងដែរ៕



