បន្ទាយមានជ័យ៖ព្រឹកថ្ងៃទី១៩ ខែ កមរា ឆ្នាំ២០២៥នេះនៅសាលប្រជុំមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ឆ្នាំ ២០២៤ និង អនុវត្តបន្តនៅឆ្នាំ ២០២៥ដោយ អធិបតីភាព លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកប៉ាង វណ្ណា សេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់។
លោកប៉ាង វណ្ណា សេដ្ឋ បានអានរបាយការណ៍ការងារ កសិកម្មអនុវត្តបាននៅឆ្នាំ ២០២៤នោះមាន ៩ចំណុច ១/មន្ត្រីបំរើការងារក្នុងមន្ទីរកសិកម្មមានចំនួន ១១៤រូប ស្រី២៨រូប ២/ការដាំដុះកសិកម្មដំណាំស្រូវរដូវប្រាំង សម្រេចបាន សរុប ៦៧.៩៤៥ហិកតា ផែនការដាំដុះ២២.០០០ហិកតា ស្រូវវស្សាសម្រេចបានសរុប ២៧១.៤៨៥ហិកតា ផែនការដាំដុះសរុប២៦៤.៨៥៥ហិកតា ដំណាំស្រូវប្រចាំឆ្នាំលើផ្ទៃដីដាំដុះសម្រេចបានសរុប ៣៣៩.៤២០ហិកាផ្ទៃដីខូច មាន១៣.០៤៩ហិកតា បរិមាណផលសរុប១.១៩៩.៨៦៨តោន ដំណាំសាកវប្បកម្មប្រចាំឆ្នាំ ផ្ទៃដីដាំចុះសរុប៣.៧៦២ហិកតា ប្រមូលផលបានសរុប៣.៧៦២ហិកតា បរិមាណផលសរុប៧៧.៣២៩ហិកតា ដំណំឧស្សាហកម្មសរុប ផ្ទៃដីដាំដុះ៩២.៣០៩ហិកតាប្រមូលផលបានសរុប៩១.៨០៣ហិកតា បរិមាណសរុប១.៦២៥.៧៨១តោន ៣/ការងារផលិតកម្ម និងបសុព្យាបាល ចិញ្ចឹមសត្វគ្រប់ប្រភេទ គោ ក្របី មានចំនួន១៥៣.៣០៣ក្បាល ចៀម ១៩០ក្បាល ពពែ៩.១៥២ក្បាល ជ្រូក៨៣.៨១៦ក្បាល មានបទល្មើស៣ករណី កំទេចចោល ៨ករណី ណែនាំ ៤ករណី។៤/ការងារនីតិកម្ម ដេប៉ូលក់ដុំ លក់រាយថ្មកសិកម្មសរុប ២៤០ដេប៉ូផាកវិន័យជីកសិកម្មខុសច្បាប់ ១ដេប៉ូ។៥/ការងារកសិឧស្សាហកម្មមានសិប្បកម្មកែច្នៃមានចំនួន៥១សិប្បកម្ម រោងម៉ាស៊ីនកិនស្រូវ ៣២៩ម៉ាសុីន ៦/ផលិតកម្មកសិកម្មកិច្ចសន្យាមាន១១កិច្ចសន្យា ៧/ការងារអភិវឌ្ឍន៍សហគមន៍កសិកម្មមាន៧៣សហគមន៍៨/ការងារខណ្ឌរដ្ឋបាលព្រៃឈើមានឈើស្តុបឆ្នាំមុនមាន៥.២៦៥ដើម រុករកបទស្មើសព្រៃឈើមាន៦១ករណី៩/ការងារខណ្ឌរដ្ឋបាលជលផលអាជីវកម្មនេសាទផលត្រីធម្មជាតិមាន១០.៧៦៤តោនក្នុងនេសាទ៣.៥៣៦តោនតាមវាលស្រែមាន៧.២១០តោនបង្ក្រាបបទល្មើសនេសាទ មាន៣៨ករណី។
លោក អ៊ុ រាត្រីបានមានប្រសាសន៍ថា៖កិច្ចប្រជុំ បូកសរុបលទ្ធផលការងារកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ឆ្នាំ ២០២៤ និង អនុវត្តបន្តនៅឆ្នាំ ២០២៥ មានសារះសំខាន់ ពិតជាទទួលបានលទ្ធផលជាផ្លែផ្កានិងជោគជ័យដ៏ត្រចះត្រចង់ក្នុងការរួមចំណែកអភិវឌ្ឍវិស័យកសិកម្មនិងជួយលើកកំពស់ជីវភាពការរស់នៅរបស់ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យឲ្យកាន់តែល្អប្រសើរថែមទៀត។
លោក អ៊ុ រាត្រីបានបញ្ជាក់ទៀតថា៖វិស័យកសិកម្មក្នុងខេត្តបន្ទាយមានជ័យមានការអភិវឌ្ឍន៍ជឿនលឿនឥតឈប់ឈរទៅតាមតម្រូវការក្នុងទីផ្សារអន្តរជាតិ។ កន្លងមកកសិករក្នងខេត្តបន្ទាយមានជ័យធ្លាប់តែធ្វើស្រែដោយឧបករណ៍បូរាណពឹងតែទឹកភ្លៀង និងមេឃ តែសព្វថ្ងៃនេះវិញកសិករគ្រប់ ក្រុង ស្រុក ក្នុងខេត្តបន្ទាយមានជ័យងាកមកប្រើឧបករណ៍ទំនើបៗមានដូចជា ត្រាក់ទ័រ គោយន្ត ម៉ាសុីនច្រូតស្រូវ ចេះប្រើពូជដែលមានទិន្នផលខ្ពស់ និងមានប្រភពទឹកជាក់លាក់កំពង់ត្រូវបានកែលំអរតាមកម្មវិធីនយោបាយទឹករបស់រដ្ឋាភិបាល តាមរយះធ្វើស្រែ៣ដងក្នុងមួយឆ្នាំ។លោកសង្ឃឹមថាឆ្នាំ ២០២៥វិស័យកសិកម្មខេត្តបន្ទាយមានជ័យកាន់តែមានភាពល្អប្រសើរជាងនេះថែមទៀតជាមិនខានឡើយ៕