បន្ទាយមានជ័យ៖ លោក អ៊ុ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ និងលោកជំទាវ នួម សុភ័ណ្ឌ អនុប្រធានកិត្តិយសសាខាអស់លោក លោកស្រីសមាជិកសមាជិកាគណៈកម្មាធិការសាខាបានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកនូវអំណោយមនុស្សធម៌ លោកប្រាក់ជូនគ្រួសារក្រីក្រដែលមានជីវភាពខ្វះខាតចំនួន ២៩០គ្រួសារលើប្រាំពីរសង្កាត់ នៅក្នុងក្រុងសិរីសោភ័ណភាព នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥។

លោកស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបានបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋទាំង២៩០គ្រួសារដែលបានមកទទួលអំណោយនៅក្នុងថ្ងៃនេះរួមមានសង្កាត់ទឹកថ្លា ១១២គ្រួសារ សង្កាត់អូរអំបិលចំនួន ៣៧គ្រួសារ សង្កាត់កំពង់ស្វាយចំនួន ៣៣គ្រួសារសង្កាត់ព្រះពន្លាចំនួន ២២គ្រួសារ សង្កាត់ម្កាក់ចំនួនសែសិបបួនគ្រួសារសង្កាត់ភ្នៀត ២៧គ្រួសារ និងសង្កាត់កោះពងសាត់ចំនួន ១៥គ្រួសារ។ ដែលក្នុងមួយគ្រួសារទទួលបាននូវអង្ករម២៥ គីឡូក្រាម មីខ្លាឃ្មុះចំនួន ២៥កញ្ចប់ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួររួមទាំងថវិកាមួយចំនួន។

លោក អ៊ុ រាត្រី បានពាំនាំដេរប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជានិងលោកជំទាវបណ្ឌិតពេជចន្ទមុន្នីហ៊ុនម៉ាណែតអនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ដែលសម្តេច និងលោកជំទាវបណ្ឌិត តែងតែគិតគូរពីសុខទុក្ខរបស់ បងប្អូនជានិច្ច។ ឯកឧត្តមបានបន្តថា ក្នុងនាមជាជំនួយការជូនអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌កាកបាទក្រហមខេត្តបន្ទាយមានជ័យ និងបន្តខិតខំពង្រឹងនៃការចូលរួមជាមួយរាជរដ្ឋាភិបាលឲ្យបានទ្វេដងដោយផ្តោតលើការយកចិត្តទុកដាក់លើអាទិភាពសំខាន់ រួមមានការផ្តល់អំណោយដល់បងប្អូនរងគ្រោះនិងងាយរងគ្រោះក្រីក្រខ្វះខាតជាដើម ហើយការផ្តល់នូវអំណោយមនុស្សធម៌នៅក្នុងឱកាសនេះគឺជាការជួយសម្រាលទុក្ខលំបាកចំពោះបងប្អូនបានតែមួយគ្រាប៉ុណ្ណោះដូចនេះសូមបងប្អូនខិតខំធ្វើការដាំដុះបន្លែបង្ការចិញ្ចឹមសត្វដើម្បីទ្រទ្រង់ជីវភាពគ្រួសារបានប្រសើរឡើងនិងចូលរួមនូវការហូបស្អាតផឹកស្អាតរស់នៅស្អាតពិសេសគោលការណ៍អនាម័យបរិស្ថាន៕







