តាកែវ ៖ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំសោម ស្រុកគីរីវង់ បានដឹកនាំលោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន អនុប្រធានមន្ទីរទាំង៧ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត អញ្ជើញចូលរួមបុណ្យកឋិនទាននៅវត្តសោម ស្ថិតក្នុងភូមិសោម ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ ។ នាឱកាសនោះដែរលោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការខេត្តបានអោយដឹងថាចំពោះការដង្ហែអង្គឋិនទាននេះ បាននាំយកនូវ ៖
-អង្ករចំនួន ១០០ គីឡូក្រាម
-មីចំនួន ១០ កេស
-ភេសជ្ជៈចំនួន ១០ កេស
-ទឹកបរិសុទ្ធចំនួន ១០ កេស
-បច្ច័យចំនួន ៣,៦៤៥,០០០ រៀល
បន្ថែមពីនោះលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការខេត្ត បានជូនថវិកា បក្សឃុំចំនួន ៥០០,០០០ រៀល មេភូមិ ១២ ចំនួន ១,២០០,០០០ រៀល ព្រមទាំង កម្លាំងប៉ុស្តិ៍នគរបាល រដ្ឋឃឃុំសោម និងប្រជាការពារចំនួន ២២០,០០០ រៀល (សរុបថវិកាចំនួន ៥,៥៦៥,០០០ រៀល) ដើម្បីចូលរួមក្នុងពិធីបុណ្យកឋិនទាននេះផងដែរ។តាកែវ





