សមត្ថកិច្ចចម្រុះ កាលពីព្រឹកថ្ងៃទី២ ខែវិច្ឆិកា បានចុះផ្អាក និងបិទអាជីវកម្ម កាស៊ីណូចំនួន៤ នៅខេត្តព្រះសីហនុ។ ការបិទកាស៊ីណូទាំង ៤ នោះដោយយោងតាម៖
១. សេចក្តីសម្រេចលេខ ០២៨ គ.ល.ក. សសរ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ស្តីពីការព្យួរអាជ្ញាបណ្ណរបស់ក្រុមហ៊ុន ជីន ប៉ី គ្រុប ឯ.ក ដែលមានកាស៊ីណូឈ្មោះ ជីន ប៉ី គ្រុប
២. សេចក្តីសម្រេចលេខ ០២៩ គ.ល.ក. សសរ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ស្តីពីការព្យួរអាជ្ញាបណ្ណរបស់ក្រុមហ៊ុន ខេមបូឌាន ហេង ស៊ីន រៀល អ៊ីស្ទេត ឯ.ក ដែលមានកាស៊ីណូឈ្មោះ ជីន ប៉ី
៣. សេចក្តីសម្រេចលេខ ០៣០ គ.ល.ក. សសរ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ស្តីពីការព្យួរអាជ្ញាបណ្ណរបស់ក្រុមហ៊ុន ជី.ស៊ី មេឌា ឯ.ក ដែលមានកាស៊ីណូឈ្មោះ ជី.ស៊ី កាស៊ីណូ និង
៤. សេចក្តីសម្រេចលេខ ០៣១ គ.ល.ក. សសរ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ស្តីពីការព្យួរអាជ្ញាបណ្ណរបស់ក្រុមហ៊ុន ជី.ស៊ី មេឌា ឯ.ក ដែលមានកាស៊ីណូឈ្មោះ កាស៊ីណូ ជីន ប៉ី ៤។
សូមជំរាបថា ការចុះបិទអាជីវកម្មទាំង ៤ ខាងលើនេះ បន្ទាប់ពីសមត្ថកិច្ចសង្ស័យប្រព្រឹត្តបទល្មើសលួចលាក់បង្កប់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕





