ស្ពានដែលជាសរសៃឈាមពាណិជ្ជកម្មដ៏សំខាន់របស់ថៃ ត្រូវមីយ៉ានម៉ា បិទហើយ

អាជ្ញាធរមីយ៉ាន់ម៉ា បានធ្វើឱ្យពាណិជ្ជកម្មរវាងប្រទេសថៃ និងមីយ៉ាន់ម៉ាធ្លាក់ក្នុងភាពច្របូកច្របល់។

 កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៥ ស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ាទីពីរ ដែលតភ្ជាប់ដ៏សំខាន់សម្រាប់ពាណិជ្ជកម្មឆ្លងដែនទ្រង់ទ្រាយធំត្រូវបានបិទភ្លាមៗ ដោយបញ្ឈប់លំហូរទំនិញ និងប៉ះពាល់ដល់ពាណិជ្ជកម្ម ដែលមានតម្លៃប្រហែល ១៣០ ពាន់លានបាត (៥.១ លានដុល្លារ)។

ការ​បិទ​នេះ​បាន​ធ្វើ​ឲ្យ​អាជីវកម្ម​នានា ជា​ពិសេស​អាជីវកម្ម​នៅ​តាម​បណ្តោយ​ព្រំដែន​ថៃ-មីយ៉ាន់ម៉ា ប្រឈម​នឹង​ការ​ធ្លាក់​ចុះយ៉ាងគំហុក។

សកម្មភាពនេះបានធ្វើឱ្យអាជ្ញាធរថៃភ្ញាក់ផ្អើល ខណៈយោងតាមមីយ៉ាន់ម៉ា បញ្ជាក់ថាជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីអាចគ្រប់គ្រងឡើងវិញលើអត្ថប្រយោជន៍ហិរញ្ញវត្ថុដែលក្រុមប្រដាប់អាវុធជនជាតិភាគតិចប្រតិបត្តិការតាមព្រំដែន។ 

ការបិទផ្លូវដ៏សំខាន់នេះសម្រាប់ការនាំចេញ បានបង្កើនសក្ដានុពលពាណិជ្ជកម្មដែលមានការប្រែប្រួលរួចទៅហើយរវាងប្រទេសថៃ និងមីយ៉ាន់ម៉ា៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment