នៅវេលាម៉ោង ៣ រសៀលថ្ងៃទី ៤ ខែមីនា មហាសន្និបាតប្រចាំឆ្នាំ ២០២៥ នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានបើកធ្វើនៅវិមានសភាប្រជាជនក្រុងប៉េកាំង ។ សមាជិកសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនជាង ២១០០ រូបដែលមកពីវិស័យចំនួន ៣៤ ដូចជាសេដ្ឋកិច្ច វប្បធម៌ អប់រំនិងធនធានបរិស្ថានជាដើមបានជួបជុំគ្នាដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួននិងផ្តល់ជាមតិយោបល់និងសំណើផ្នែកប្រឹក្សានយោបាយ ក្នុងន័យជំរុញការសម្រេចគោលដៅនិងភារកិច្ចនៃការធ្វើទំនើបកម្មតាមបែបផែនចិន ៕
