ពិព័រណ៍​ ​ផលិតផលខ្មែរឆ្នាំ២០២៥ លើកទី២ នឹងត្រូវរៀបចំម្តងទៀត​នៅ​កោះពេជ្រ​ អំឡុងពេលបុណ្យអុំទូក               

ថ្លែងនៅក្នុងវេទិកាសារព័ត៌មានកាលពីព្រឹកថ្ងៃសុក្រនេះ ឧកញ៉ា តែ តាំងប៉ ប្រធាន​សមាគម​មូលនិធិ​សម្តេចតេជោ ដើម្បី​អភិវឌ្ឍន៍​សហគ្រាស​ធុនតូច និង​មធ្យម និង​ជា​ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុនតូច និង​មធ្យម​កម្ពុជា (FASMEC) បាន​ឱ្យដឹងថា ​សហគ្រាសក្នុងស្រុកសរុប​ប្រមាណ ២៧០ ​សហគ្រាស ដែលមានផលិតផលខ្មែរប្រមាណ ២០០ មុខ ​នឹង​ចូលរួមតាំងបង្ហាញ ​ក្នុង​កម្មវិធី​ពិព័រណ៍ជំរុញ​ការ​ប្រើប្រាស់​ផលិតផល​ខ្មែរ​នៅ​មជ្ឍមណ្ឌល​ពិព័រណ៌កោះពេជ្រ​ រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ​០៥ ​ដល់ថ្ងៃទី ​០៧ ខែវចិ្ឆកា ឆ្នាំ ២០២៥ ខាងមុខ។

គួររំលឹកថា ក្លិបអ្នកកាសែតកម្ពុជា និង FASMEC បានសហការរៀបចំ​វេទិកាសារព័ត៌មានស្ដីពី «រួមគ្នាផលិត រួមគ្នាប្រើប្រាស់​ផលិតផលជាតិ» ​នៅព្រឹកថ្ងៃទី ​៣១ ខែតុលា ឆ្នាំ ២០២៥ នៅទីស្នាក់ការកណ្តាល FASMEC រាជធានីភ្នំពេញ។

​នាឱកាសនោះ ឧកញ៉ា តែ តាំងប៉ បានលើកទ្បើងថា ប្រជាពលរដ្ឋជាច្រើនកុះករ​បានផុសផុលគាំទ្រផលិតផលក្នុងស្រុក ដោយ​នឹកស្មាន​មិនដល់ ខណមានការលក់ដាច់ខ្លាំង ក្នុងអំឡុងពិព័រណ៍ លើកទី១ កាលពីថ្ងៃទី ១១-១៣ ​ខែ កញ្ញា ​កន្លងទៅ។

ឧកញ៉ា តែ តាំងប៉ ​ក៏បានស្នើផងដែរឱ្យផលិករ ​ផលិតឱ្យបានស្របតាមស្ដង់ដាសុវត្ថិភាព ​ហើយមិនត្រូវឆ្លៀត​ឱកាស ​ដំឡើងថ្លៃ ​យក​ផល​ចំណេញ ​ក្នុងពេលដែល​ប្រជាពលរដ្ឋ​ងាក​មក​គាំទ្រ​ផលិត​ផល​ក្នុង​ស្រុក​នោះទ្បើង៕

Written by 

Related posts

Leave a Comment