ពិធីគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរសក្តិជាកិច្ចបច្ឆាមរណៈ ថ្នាក់ព្រិន្ទបាលឯក ជូនសពលោក ព្រិន្ទបាលទោ សាញ់ ស៊ីម យុទ្ធជនក្រុម២ អនុសេនាតូចទី២ អនុសេនាធំទី៣ វរសេនាតូចលេខ៤២២ កងពលតូចថ្មើរជើងលេខ ៤២

ខេត្តឧត្ដរមានជ័យ៖ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ វរសេនីយ៍ត្រី អុឹម ប៉ន នាយការិយាល័យទី៥ កងពលតូចថ្មើរជើងលេខ ៤២ តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្ដមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការ កងពលតូចថ្មើរជើងលេខ ៤២ យោធភូមិភាគទី ៤ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និង បំពាក់ឋានន្តរសក្តិជាកិច្ចបច្ឆាមរណៈ ថ្នាក់ព្រិន្ទបាលឯក ជូនសពលោក ព្រិន្ទបាលទោ សាញ់ ស៊ីម យុទ្ធជនក្រុម២ អនុសេនាតូចទី២ អនុសេនាធំទី៣ វរសេនាតូចលេខ ៤២២ កងពលតូចថ្មើរជើងលេខ ៤២ ដែលបានទទួលមរណៈភាពកាលពីវេលាម៉ោង ៤:២៥ នាទីទៀបភ្លឺ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ដោយគាំងបេះដូងក្នុងពេលបំពេញបេសកកម្ម សពត្រូវបានធ្វើបុណ្យទៅតាមប្រពៃណីនៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។

ក្នុងឱកាសដ៏ក្រៀមក្រំបំផុតនេះ លោកនាយការិយាល័យទី៥ បានពាំនាំពាក្យផ្តាំផ្ញើសួរសុខទុក្ខ និងរំលែកទុក្ខ ពីសំណាក់លោកមេបញ្ជាការ ក្នុងនាមថ្នាក់ដឹកនាំ ក៏ដូចជាកងកម្លាំង កងពលតូចថ្មើរជើងលេខ៤២ទាំងអស់ សូមចូលរួមសម្ដែងនូវមរណៈទុក្ខ ដ៏ក្រៀមក្រំនេះ ព្រមទាំងសោកស្តាយជាពន់ពេក ចំពោះការបាត់បង់យោធិនសំខាន់មួយរូប ដែលកន្លងមកលោកបានលះបង់កម្លាំងកាយចិត្ត បំពេញភារកិច្ចជូនជាតិមាតុភូមិ និងប្រជាជន នូវថវិកាមួយចំនួន របស់កងពលតូចថ្មើរជើងលេខ ៤២ ប្រគល់ជូនដល់គ្រួសារសពផងដែរ ។

Written by 

Related posts

Leave a Comment