សមាគមកីឡាបាល់ទាត់ថៃ ចេញលិខិតសុំទោសជាផ្លូវការទៅ VFF ជុំវិញរឿងនេះ

សមាគមកីឡាបាល់ទាត់ថៃ (FA Thailand) បានចញលិខិតសុំទោសជាផ្លូវការទៅកាន់សហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) និងប្រជាជនវៀតណាម ក្រោយបង្ហាញទង់ជាតិចិនជំនួសឱ្យទង់ជាតិវៀតណាមនៅក្នុងការចាប់ឆ្នោតពានរង្វាន់ ASEAN U19 Boys’ Futsal Championship 2025 កាលពីម្សិលមិញ។​

​លោក Adisak Benjasiriwan អនុប្រធានបាល់ទាត់ហ្វូតសាល និងឆ្នេរ បានធ្វើការសុំទោសដោយស្មោះចំពោះសហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) និងប្រជាជនវៀតណាម ដោយបញ្ជាក់ថា សមាគមនេះមានការគោរពយ៉ាងជ្រាលជ្រៅចំពោះប្រជាជាតិទាំងអស់ និងនិមិត្តសញ្ញាជាតិរបស់ពួកគេ។

ជុំវិញរឿងនេះសមាគមកីឡាបាល់ទាត់ថៃ នឹងរៀបចំរបៀបវិរៈដូចខាងក្រោមនេះ៖ 

-តែងតាំងគណៈកម្មការស្វែងរកការពិតដើម្បីស៊ើបអង្កេត និងចាត់វិធានការវិន័យចំពោះអ្នកទទួលខុសត្រូវ។

-បានបញ្ជាក់ថាកំហុស កើតចេញពីអ្នករៀបចំព្រឹត្តិការណ៍។

– ប្រធាន  FA Thailand លោកស្រី Madam Nualphan Lamsam បានផ្ញើរលិខិតសុំទោសជាផ្លូវការទាំង VFF និង AFF។

– លោក Adisak នឹងធ្វើដំណើរទៅប្រទេសវៀតណាមដោយផ្ទាល់នៅថ្ងៃទី ២៩ ខែ តុលា ២០២៥នេះ ដើម្បីធ្វើការសុំទោស​ VFF ដោយផ្ទាល់។

FA Thailand សង្កត់ធ្ងន់ថានេះជាកំហុស​ដោយអចេតនា ​ ហើយ​សង្ឃឹមថា VFF និងប្រជាជនវៀតណាមនឹងទទួលយកការសុំទោសរបស់ពួកគេដោយក្តីអនុគ្រោះ។

សមាគមក៏បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួន​លែងឲ្យមានរឿងកើតឡើងទៀតឡើយ ក្នុងនាមជាម្ចាស់ផ្ទះនៅក្រោមសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF)៕

Written by 

Related posts

Leave a Comment