Trump ជំរុញមេដឹកនាំធុរកិច្ចពិភពលោកផ្លាស់ប្តូរការផលិតទៅសហរដ្ឋអាមេរិក

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថ្លែងសុន្ទរកថាតាមអ៊ីនធឺណិតទៅកាន់វេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីស កាលពីថ្ងៃព្រហស្បតិ៍។ អ្វីជាការកត់សម្គាល់នោះគឺលោក​បាន​ជំរុញ​ឱ្យ​មេដឹកនាំ​អាជីវកម្ម​ពិភពលោក​ផ្លាស់​ប្តូរ​ផលិតកម្ម​របស់​ខ្លួន​ទៅ​កាន់​សហរដ្ឋអាមេរិក។

Trump បានលើកទ្បើងថា មកបង្កើតផលិតផលរបស់អ្នកនៅអាមេរិក ហើយយើងនឹងផ្តល់ឱ្យអ្នកនូវពន្ធទាបបំផុតរបស់ប្រទេសណាមួយនៅលើផែនដីនេះ។ យើងបាន និងកំពុងធ្វើឱ្យពួកគេធ្លាក់ចុះយ៉ាងខ្លាំង សូម្បីតែពីការកាត់ពន្ធរបស់ Trump ដើមក៏ដោយ។ លោក Trump បានបន្ថែមថា លោកក៏គ្រោងនឹងកាត់បន្ថយអត្រាពន្ធសាជីវកម្មនៅសហរដ្ឋអាមេរិកពី ២១ ភាគរយទៅ ១៥ ភាគរយ។

 ទោះ​យ៉ាង​ណា Trump ​​ក៏បាន​ចេញ​ការ​ព្រមាន​ដែរ ដោយលោកលើកទ្បើងថា “ប៉ុន្តែប្រសិនបើអ្នកមិនផលិតផលិតផលរបស់អ្នកនៅអាមេរិក ដែលជាបុព្វសិទ្ធិរបស់អ្នកទេ នោះអ្នកនឹងត្រូវបង់ពន្ធ”។

ទន្ទឹមនោះ លោក Trump ក៏បាននិយាយផ្តោតគោលដៅទៅលើប្រទេសផលិតប្រេងសំខាន់ៗផងដែរ ដោយបញ្ជាក់ថា លោកនឹងស្នើឱ្យអារ៉ាប៊ីសាអូឌីត និងអង្គការ OPEC កាត់បន្ថយថ្លៃដើមប្រេងផងដែរ។លោកថា ប្រសិនបើ​តម្លៃ​ប្រេង​ធ្លាក់​ចុះ លោក​នឹង​បញ្ជា​ឱ្យ​អ្នក​បង្កើត​គោលនយោបាយ​នៅ​ធនាគារ​កណ្តាល​អាមេរិក​បញ្ចុះ​អត្រា​ការប្រាក់។បន្ថែមលើនោះលោកក៏បានអះអាង  ​ថា តម្លៃប្រេង​ថោកវា​អាច​ជួយ​នាំ​សង្គ្រាម​នៅ​អ៊ុយក្រែន​ដល់​ទីបញ្ចប់​ភ្លាមៗ។

​លោក Trump នៅ​បាន​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​ចូលរួម​​ចរចា​ផ្ទាល់​ជាមួយ​មេដឹកនាំ​រុស្ស៊ី​ដើម្បី​បង្កើត​កិច្ចព្រមព្រៀង​សន្តិភាពផងដែរ។លោកបញ្ជាក់ថា លោកពិតជាចង់ជួបជាមួយប្រធានាធិបតីពូទីន ក្នុងពេលឆាប់ៗនេះ ដើម្បីបញ្ចប់សង្រ្គាម។ បញ្ហានោះវាមិនមែនមកពីទស្សនៈសេដ្ឋកិច្ច ឬអ្វីផ្សេងទៀតនោះទេ ប៉ុន្តែជាការពិតគឺវាមកពីទស្សនៈជីវិតរាប់លាននាក់កំពុងត្រូវបានបាត់បង់ដោយសារតែសង្រ្គាមនោះ។ ដូច្នេះយើង​ពិត​ជាមានឆន្ទៈ​បញ្ឈប់​សង្គ្រាម​បង្ហូរឈាមនោះ។

 លោក Trump ក៏​បានបង្ហាញទស្សនទាក់ទងនឹងការរំសាយអាវុធនុយក្លេអែរផងដែរ ដោយលោកថ្លែងការ​​រំពឹង​ទុក​ថា “យើងចង់មើលថាតើយើងអាចរំសាយអាវុធនុយក្លេអ៊ែរបានទេ ប៉ុន្តែខ្ញុំគិតថា បញ្ហានោះវាអាចទៅរួច។ ហើយខ្ញុំក៏ចង់ប្រាប់អ្នកទាំងអស់គ្នាថា ប្រធានាធិបតីពូទីនចង់ធ្វើវា គាត់និងខ្ញុំចង់ធ្វើវាដូចគ្នា ហើយយើងក៏បានសន្ទនាគ្នាយ៉ាងល្អជាមួយប្រទេសចិន រួមទាំងប្រទេសដែល​មាន​ការ​ពាក់ព័ន្ធ ហើយ​នោះវា​នឹងក្លាយ​ជា​រឿង​មិន​គួរ​ឲ្យ​ជឿ​សម្រាប់​ភព​ផែនដី។

លោក Trump បានបន្ថែមថា អាវុធនុយក្លេអែរវាទាមទារថវិកាយ៉ាងច្រើន ហើយថាមពលបំផ្លិចបំផ្លាញរបស់ពួកគេមានច្រើនលើសលប់ ដែលលោកយល់ថាវា “គួរឱ្យស្តាយណាស់ក្នុងការនិយាយពីវា៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment