ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសពីផែនការធ្វើទស្សនកិច្ចនៅក្នុងប្រទេសចិនដើមឆ្នាំក្រោយ ខណៈដែលលោក និយាយថា លោក រំពឹងថាមេដឹកនាំចិនលោក ស៊ី ជីងពីង ក៏នឹងទស្សនកិច្ចនៅសហរដ្ឋអាមេរិកវិញផងដែរ។

មេដឹកនាំអាមេរិករូបនេះ បាននិយាយអំឡុងធ្វើដំណើរទៅកាន់ប្រទេសជប៉ុនថា មានការព្រមព្រៀងគ្នា ហើយខ្ញុំនឹងទៅប្រទេសចិននៅដើមឆ្នាំ ២០២៦ ហើយប្រធានាធិបតីលោក ស៊ី នឹងទស្សនកិច្ចនៅទីក្រុង Washington ឬ Florida វិញដូចគ្នា។
លោក ត្រាំ បានបញ្ជាក់ពីទំនាក់ទំនងល្អជាមួយសមភាគីចិន ដោយថា ខ្ញុំមានការគោរពយ៉ាងខ្លាំងចំពោះប្រធានាធិបតី ស៊ី ។ ខ្ញុំចូលចិត្តលោកណាស់ ហើយលោក ក៏ចូលចិត្តខ្ញុំដូចគ្នា។
លើសពីនេះ លោក ត្រាំ ក៏បានបញ្ជាក់ពីផែនការជួបជាមួយលោក ស៊ី នៅខាងក្រៅកិច្ចប្រជុំកំពូល APEC នាពេលខាងមុខនៅកូរ៉េខាងត្បូងផងដែរ ៕

ដោយ៖ ពេជ្រ
