រុស្ស៊ី អះអាងធ្វើតេស្តមីស៊ីលដើរដោយថាមពលនុយក្លេអ៊ែរ ខណៈលទ្ធផលលើសពីការរំពឹងទុក

ឧត្តមសេនីយ៍កំពូលរបស់ទីក្រុងមូស្គូ បាននិយាយថា រុស្ស៊ី បាញ់សាកល្បងនូវមីស៊ីល Burevestnik រយៈកម្ពស់ទាប ដែលដើរដោយថាមពលនុយក្លេអ៊ែរ សម្រេចលទ្ធផលដោយជោគជ័យ។

យោងតាម នាយសេនាធិការ លោក Valery Gerasimov បានប្រាប់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅក្នុងកិច្ចប្រជុំតាមទូរទស្សន៍ពីការបាញ់បង្ហោះមីស៊ីលដើរដោយថាមពលនុយក្លេអ៊ែរនេះថា មីស៊ីលគឺហោះបានរយៈចម្ងាយ ១៤,០០០ គីឡូម៉ែត្រ (៨,៧០០ ម៉ាយ) ដែលលើសពីការរំពឹងទុក។

មីស៊ីលរយៈកម្ពស់ទាបនេះ ត្រូវបានប្រកាសជាលើកដំបូងក្នុងឆ្នាំ ២០១៨ ដែលអាចហោះក្នុងចម្ងាយគ្មានដែនកំណត់ និងមានសមត្ថភាពក្នុងការគេចពីប្រព័ន្ធការការពារមីស៊ីល៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment