​ព្រះខ័នរាជស្វាយរៀង យកឈ្នះ SP Falcons ៣-០ ក្នុងជំនួបបើកឆាកពូលD ​ពាន AFC Challenge League 2025/26

ក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា បានយកឈ្នះក្រុម SP Falcons មកពីប្រទេសម៉ុងហ្គោលី យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៣-០ ក្នុងជំនួបបើកឆាកពូលD នៃពានរង្វាន់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League 2025/26 នៅល្ងាចថ្ងៃទី២៦ ខែតុលានេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។

ជំនួបដ៏ជក់ចិត្ត ដែលមានអ្នកទស្សនាផ្ទាល់ជាង ១ម៉ឺននាក់នេះ កីឡាករ Kwmae Peprah បានរកគ្រាប់នាំមុខឲ្យក្រុមម្ចាស់ផ្ទះ ២គ្រាប់មុន នៅនាទី១៧ និងនាទី៣២ មុនខ្សែការពារ Odawara Takashi បន្ថែមគ្រាប់ទី៣ នៅនាទី៩០+១ ដើម្បីធានាជ័យជម្នះឲ្យក្រុមព្រះខ័នរាជស្វាយរៀង បន្ទាប់ពីក្រុមភ្ញៀវ SP Falcons ព្យាយាមជាខ្លាំង តែធ្វើមិនបានសម្រេច។

តាមរយៈជ័យជម្នះនេះ​ នាំឲ្យក្រុម​ ព្រះខ័នរាជស្វាយរៀង ឈរកំពូលតារាងបណ្ដោះអាសន្ន មុនបន្ដជួបក្រុម Ezra FC របស់ឡាវ នាថ្ងៃទី២៩ ខែតុលា និងជំនួបបញ្ចប់ពូល ជាមួយក្រុម Manila Digger របស់ហ្វីលីពីន នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោតែមួយគត់៕

Written by 

Related posts

Leave a Comment