បទវិភាគ៖គ្រោងផែនការគោលដ៏មហិមា ចិននឹងបន្តផ្តល់ផលប្រយោជន៍ដល់ពិភពលោក

“ផែនការនីមួយៗសុទ្ធតែជាសញ្ញាកត់សម្គាល់នូវជំហាននីមួយៗរបស់វឌ្ឍនភាពប្រជាជាតិ” “ផែនទីបង្ហាញផ្លូវថ្មីរបស់ចិននឹងផ្តល់ការណែនាំដល់ការអភិវឌ្ឍក្នុងស្រុកចិននិងកិច្ចសហប្រតិបត្តិការអន្តរជាតិ” “គំនិតជាយុទ្ធសាស្ត្រនិងការរៀបចំចាត់ចែងរបស់បក្សកុម្មុយនីស្តចិនដែលជាបក្សកាន់អំណាចគឺកម្រមានលើពិភពលោក”។ល។ អំពីសន្និសីទពេញអង្គលើកទី៤នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ដែលបើកធ្វើពីថ្ងៃទី២០ដល់ថ្ងៃទី២៣ខែតុលានៅក្រុងប៉េកាំង សហគមន៍អន្តរជាតិបានយកចិត្តទុកដាក់យ៉ាងខ្លាំង ។ សន្និសីទពេញអង្គលើកនេះបានពិនិត្យពិភាក្សានិងអនុម័តលើ«សំណើរបស់មជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការតាក់តែងផែនការ ៥ឆ្នាំ ទី១៥ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិចិន» (ខាងក្រោមហៅកាត់ថា សំណើ) ដោយបញ្ជាក់ពីគោលការណ៍ណែនាំនិងគោលដៅសំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ចិនក្នុងរយៈពេលអនុវត្ត “ផែនការអភិវឌ្ឍន៍ជាតិ ៥ឆ្នាំ ទី១៥” ដែលបានគ្រោងផែនការគោលដ៏មហិមាសម្រាប់ការអភិវឌ្ឍក្នុង៥ឆ្នាំខាងមុខនេះ ។

នៅប្រទេសចិន ការគ្រោងផែនការដោយវិទ្យាសាស្ត្រនិងការអនុវត្តផែនការក្នុងរយៈពេល៥ឆ្នាំជាបន្តបន្ទាប់ ជាបទពិសោធន៍ដ៏សំខាន់មួយនៃអភិបាលកិច្ចជាតិរបស់បក្សកុម្មុយនីស្តចិន ហើយក៏ជាឧត្តមភាពដ៏សំខាន់ខាងនយោបាយរបស់សង្គមនិយមប្រកបដោយលក្ខណៈពិសេសប្រទេសចិនផងដែរ ។ បច្ចុប្បន្ននេះ គោលដៅសំខាន់ៗនៃផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៤ជិតនឹងសម្រេច ។ តាមការប៉ាន់ប្រមាណ បរិមាណសេដ្ឋកិច្ចសរុបរបស់ប្រទេសចិននៅឆ្នាំ២០២៥ប្រហែលនឹងឡើងដល់១៤០ទ្រីលានយាន់ប្រាក់ចិន ចំនួនកំណើនក្នុងរយៈពេល៥ឆ្នាំនឹងលើសពី៣៥ទ្រីលានយាន់ប្រាក់ចិន ហើយអត្រារួមចំណែករបស់ចិនចំពោះកំណើនសេដ្ឋកិច្ចពិភពលោករក្សានៅប្រហែល៣០ភាគរយ ។ល។  តារាងពិន្ទុនេះបានបញ្ជាក់ម្តងទៀតពីចក្ខុវិស័យវែងឆ្ងាយនិងប្រសិទ្ធភាពនៃផែនការអភិវឌ្ឍន៍ ហើយក៏បានផ្តល់លក្ខខណ្ឌមានអំណោយផលដល់ការគ្រោងនិងអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ផងដែរ ។

បើមើលពីទូទាំងពិភពលោក ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំមិនមែនជារបស់ចិនតែប៉ុណ្ណោះទេ ហើយក៏មិនមែនជារបស់ដែលបង្កើតជាលើកដំបូងនៅប្រទេសចិនដែរ ប៉ុន្តែមានតែចិនដែលបានប្រកាន់ខ្ជាប់ការតាក់តែងនិងអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំ ។ លេខសម្ងាត់ដ៏សំខាន់បំផុតនៃ“អភិបាលកិច្ចចិន”គឺការដឹកនាំរបស់បក្សកុម្មុយនីស្តចិននិងគំនិតអភិវឌ្ឍន៍ដែលតម្កល់ទុកប្រជាជនជាស្នូលនៃបក្សកុម្មុយនីស្តចិន ។

បើមើលពីផ្លូវជាក់ស្តែង ការអភិវឌ្ឍជាកូនសោទូទៅសម្រាប់ដោះស្រាយបញ្ហាទាំងអស់ ។ លេខសម្ងាត់មួយទៀតនៃ“អភិបាលកិច្ចចិន”គឺក្តាប់ជាប់កូនសោនេះ ។ ក្នុងចំណោមគោលដៅដ៏សំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមក្នុងរយៈពេលការអនុវត្ត “ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥”ដែលលើកឡើងដោយសន្និសីទពេញអង្គលើកនេះ “ការធ្វើឱ្យការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ទទួលបានប្រសិទ្ធភាពដ៏លេចធ្លោ”គឺកាន់លំដាប់ថ្នាក់ទីមួយ ។

តាមស្ថិតិបឋមឱ្យដឹងថា ចិនលើកកម្ពស់និងកែលម្អនូវឧស្សាហកម្មប្រពៃណីនៅក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ នឹងបន្ថែមលំហទីផ្សារប្រហែល១០ទ្រីលានយាន់ប្រាក់ចិន ទំហំបន្ថែមនៃឧស្សាហកម្មរីកចំរើនថី្មនិងឧស្សាហកម្មអនាគតនៅក្នុងរយៈពេល១០ឆ្នាំខាងមុខនេះគឺស្មើនឹងបង្កើតឧស្សាហកម្មបច្ចេកវិទ្យាថ្មីរបស់ចិនមួយទៀត ។ ក្នុងអំឡុងពេលអនុវត្ត  “ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥” ប្រទេសចិននឹងជំរុញឱ្យវិទ្យាសាស្ត្របច្ចេកវិទ្យា Quantum ផលិតកម្មជីវសាស្ត្រ ថាមពលឧស្ម័នអ៊ីដ្រូហ្សែននិងថាមពលនៃការលាយបញ្ចូលគ្នានៃនុយក្លេអ៊ែរ(nuclear fusion) បញ្ញាសិប្បនិម្មិត Embodied និងទូរគមនាគមន៍ចល័តជំនាន់ទី៦ជាដើម ក្លាយជាចំណុចកំណើនសេដ្ឋកិច្ចថ្មី ហើយក៏មុខជានឹងនាំមកនូវកំណើនថ្មីដល់សេដ្ឋកិច្ចពិភពលោកជាមិនខាន ។

មិនថាស្ថានការណ៍អន្តរជាតិប្រែប្រួលយ៉ាងណាក៏ដោយ ចិនសុទ្ធតែនឹងឆ្លើយតបឱ្យបានកាន់តែល្អប្រសើរចំពោះភាពមិនប្រាកដប្រជានៃបរិយាកាសខាងក្រៅតាមរយៈការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ខ្លួន ។ ពិភពលោកអាចរំពឹងថា នៅ៥ឆ្នាំខាងមុខនេះ ចិននឹងសរសេរទំព័រកាន់តែអស្ចារ្យនៃការធ្វើទំនើបកម្មតាមបែបផែនចិន ដើម្បីធ្វើឱ្យប្រទេសជាតិទទួលបានការអភិវឌ្ឍកាន់តែល្អប្រសើរនិងផ្តល់ផលប្រយោជន៍ដល់ពិភពលោកជាបន្តបន្ទាប់ ៕

Written by 

Related posts

Leave a Comment