ក្រុមជម្រើសជាតិកម្ពុជា ក្រោមអាយុ២៣ឆ្នាំ បានប្រកួតស្មើជាមួយ ក្រុម U23 អូម៉ង់ ដោយលទ្ធផល ០-០ ក្នុងជំនួបបើកឆាកពូល G នៃវគ្គជម្រុះ AFC U23 Asian Cup ឆ្នាំ ២០២៦ ដែលធ្វើឡើងនៅពហុកីឡដ្ឋានអូឡាំពិក ក្រោមដំណក់ទឹកភ្លៀង កាលពីយប់មិញ។

សម្រាប់ការប្រកួតទាំងពីរហាកដូចមិនសូវបានបង្ហាញទម្រង់លេងល្អដូចគ្នា ដោយសារភ្លៀងធ្លាក់ខ្លាំង ប៉ុន្តែទាំង U23 កម្ពុជា និងអូម៉ង់ សុទ្ធតែមានឱកាសស៊ុតសំដៅទីរៀងៗខ្លួនតែមិនអាចរកគ្រាប់បាល់បានទេនោះ។ ចប់ការប្រកួត U23 កម្ពុជា និងអូម៉ង់ ចែកគ្នា១ពិន្ទុម្នាក់។
ដោយឡែកចំណែកប្រកួតទី ២ ត្រូវជួបជាមួយក្រុម ប៉ាគីស្ថាន នៅថ្ងៃទី ៦ ខែ កញ្ញា និងការប្រកួតទី ៣ ត្រូវជួបក្រុម អ៊ីរ៉ាក់ នៅថ្ងៃទី ៩ ខែ កញ្ញា។ ក្នុងពូលនេះ អ៊ីរ៉ាក់ ឈរលេខ១បណ្តោះអាសន្ន ក្រោយឈ្នះប៉ាគីស្ថាន ៨-១។ ចំណែកកីឡាករខ្សែបម្រើ បុង សាំយូអ៊ែល ប្រធានក្រុម U23 កម្ពុជា ត្រូវបានជ្រើសរើសជាកីឡាករលេងល្អប្រចាំការប្រកួត៕
