ហ្សេលេនស្គី ថាអ៊ុយក្រែន អាចស៊ូជាមួយរុស្ស៊ីបាន ៣ឆ្នាំទៀត

លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ហ្សេលេនស្គី រំពឹងថាអ៊ុយក្រែន អាចប្រយុទ្ធជាមួយរុស្ស៊ីបានរហូតដល់ ៣ ឆ្នាំទៀត។ នេះបើយោងតាមសម្ដីនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk។

ការកត់សម្គាល់របស់មេដឹកនាំអ៊ុយក្រែនខាងលើ បានកើតឡើងនៅពេលដែលសហភាពអឺរ៉ុប កំពុងស្វែងរកមធ្យោបាយថ្មីៗដើម្បីផ្តល់ជំនួយដល់ទីក្រុងគៀវ ដោយសម្លឹងមើលទ្រព្យសម្បត្តិធនាគារកណ្តាលរបស់រុស្ស៊ី ដែលត្រូវបានបង្កកជាជម្រើសមួយ។

នៅក្នុងបទសម្ភាសន៍ជាមួយកាសែតអង់គ្លេសកាលពីថ្ងៃសៅរ៍ លោក Tusk បានដកស្រង់សម្តីរបស់លោក ហ្សេលេនស្គី ដែលនិយាយថា លោក សង្ឃឹមថាសង្គ្រាមនឹងមិនអូសបន្លាយដល់ ១០ ឆ្នាំទេ ប៉ុន្តែអ៊ុយក្រែន ត្រៀមខ្លួនរួចជាស្រេចដើម្បីប្រយុទ្ធរយៈពេល ២ ទៅ ៣ ឆ្នាំទៀត ជាមួយរុស្ស៊ី។

លោក បន្ថែមថា ប្រសិនបើជម្លោះជាមួយរុស្ស៊ីអូសបន្លាយយូរជាងនេះ លោក ហ្សេលេនស្គី ក៏មានការព្រួយបារម្ភអំពីផលវិបាកដល់ប្រជាជន និងសេដ្ឋកិច្ចរបស់ខ្លួនផងដែរ។

 កាសែតអេស្ប៉ាញ El Pais បានរាយការណ៍ថា អ៊ុយក្រែន កំពុងមានបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ ហើយថាទីក្រុងគៀវមានប្រាក់គ្រប់គ្រាន់ដើម្បីបន្តសង្គ្រាមត្រឹមចុងត្រីមាសទីមួយនៃឆ្នាំ ២០២៦ ប៉ុណ្ណោះ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment