ត្រាំ ចង់យកបញ្ហាអ៊ុយក្រែន ទៅពិភាក្សាជាមួយមេដឹកនាំចិន

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោក មានបំណង់ពិភាក្សាអំពីបញ្ហាទាក់ទងនឹងរុស្ស៊ី និងអ៊ុយក្រែននៅក្នុងកិច្ចប្រជុំរវាងលោកជាមួយមេដឹកនាំចិន លោក ស៊ី ជីងពីង នាពេលខាងមុខ។

លោក បានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះថា រឿងមួយដែលយើងនឹងនិយាយគឺជម្លោះរុស្ស៊ី-អ៊ុយក្រែន។ លោក ត្រាំ បានកត់សម្គាល់ថា ខ្ញុំចង់ឃើញចិនលូកដៃក្នុងរឿងនេះ។

លោកប្រធានាធិបតីអាមេរិករូបនេះ បានបន្ថែមថា យើងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើរុស្ស៊ី។ ខ្ញុំគិតថាទណ្ឌកម្មទាំងនោះនឹងធ្ងន់ធ្ងរណាស់។ ប៉ុន្តែខ្ញុំចង់ឃើញចិនជួយយើង ដោយពិភាក្សាអំពីការដោះស្រាយជម្លោះអ៊ុយក្រែន។

យោងតាមអ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុនថា លោក ត្រាំ នឹងទៅទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី ជប៉ុន និងកូរ៉េខាងត្បូង។ ក្រៅពីកិច្ចពិភាក្សាទ្វេភាគី លោកក៏នឹងចូលរួមក្នុងព្រឹត្តិការណ៍សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ផងដែរ។ កិច្ចពិភាក្សារវាងលោក ត្រាំ និងលោក ស៊ី ត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី ៣០ ខែតុលា នេះ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment