ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានបន្តឈរកំពូលតារាងនៃលីគកំពូលកម្ពុជា ជាបណ្ដោះអាសន្ន ក្រោយយកឈ្នះលើក្រុមម្ចាស់ផ្ទះកងយោធពលខេមរភូមិន្ទ ដោយលទ្ធផល ៦-១ សម្រាប់ការប្រកួតសប្តាហ៍ទី៨ កាលពីម្សិលមិញ។
តាមរយៈជ័យជម្នះនេះ ព្រះខ័នរាជស្វាយរៀង រកបាន ១៨ពិន្ទុ ពីការប្រកួត៧លើកឈ្នះ ៦ និងចាញ់១ តាមពីក្រោយដោយក្រុមចំណាត់ថ្នាក់លេខ២ ភ្នំពេញក្រោន ដែលមាន ១៧ពិន្ទុ តាមរយៈការឈ្នះ ៥ និង ស្មើ ២។ ភ្នំពេញក្រោន បានក្លាយជាក្រុមតែមួយគត់ដែលមិនទាន់ស្គាល់បរាជ័យ គិតត្រឹមសប្តាហ៍ទី៨៕
