សូមជម្រាបជូនថា ជនរងគ្រោះមានឈ្មោះ មាស គឹមហេង, ភិន វី, មាន សំបូរ, ពៅ តុលា ដែលសុទ្ធតែជាប្រជាពលរដ្ឋរស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ បានរងគ្រោះពីការប៉ះទង្គិចកាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ម្សិលមិញនេះ បន្ទាប់ពីកងកម្លាំងចម្រុះថៃ បានបាញ់គ្រាប់ជ័រ គ្រាប់ឃ្លី ផ្សែងពុល និងឧបករណ៍បញ្ចេញសម្លេងខ្លាំង ដែលបណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជា រួមទាំងព្រះសង្ឃ ចំនួន ២៩អង្គ/នាក់ បានរងរបួសធ្ងន់ស្រាល៕





