សមាគមន៍បាល់ទាត់អង់គ្លេស FA បាននិយាយកាលពីថ្ងៃសុក្រថា Arsenal ត្រូវបានពិន័យជាប្រាក់ចំនួន ៥០០,០០០ ផោន (៦៦៤,០០០ ដុល្លារ) សម្រាប់ការបំពានច្បាប់នៃការលក់សំបុត្រសម្រាប់ការប្រកួត FA Cup ជុំទីបីរបស់ពួកគេនៅឯផ្ទះជាមួយ Manchester United កាលពីខែមករា។
FA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា Arsenal ដែលបានចាញ់ដោយការស៊ុតបាល់ប៉េណាល់ទីបន្ទាប់ពីស្មើ ១-១ កាលពីថ្ងៃទី ១២ ខែមករា មិនបានផ្តល់នូវការបែងចែកពេញលេញនៃសំបុត្រចំនួន៩,០០០ សន្លឹកសម្រាប់អ្នកគាំទ្រ Man Utd នោះទេ។
ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបាននិយាយថា Arsenal បានបែងចែកសំបុត្រត្រឹមតែ ៨,០០០សន្លឹកប៉ុណ្ណោះ សម្រាប់អ្នកគាំទ្រ Man Utd ដោយលើកឡើងពីការព្រួយបារម្ភអំពីសុវត្ថិភាព។
យ៉ាងណាមិញ FA បានបន្ថែមថា “ការផាកពិន័យត្រូវបានព្យួរដោយរង់ចាំការបញ្ជាក់ពីក្រុមកាំភ្លើងធំ Arsenal សិន ថាវាអាចអនុវត្តតាមតម្រូវការនេះសម្រាប់ការប្រកួត FA Cup 2025-26 បានដែរឬទេ និងបន្តការអនុលោមសម្រាប់ជុំបន្ថែមទៀត”៕
